អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ យុត្ថា៖ ឆ្នាំនេះអាកាសធាតុល្អស្ទើរពេញមួយឆ្នាំ ងាយស្រួលរស់នៅ

សំឡេង ១១:៤៨
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុ​និយម
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុ​និយម @RFI

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បាន​ប្រកាស​ថា ​សីតុណ្ហភាព​ចាប់​ ចុះ​ត្រជាក់​ខ្លាំង​ ជា​លើកទី៤​ ហើយ​ក៏​ជាលើក​ចុង​ក្រោយ​ដែរ​នៅឆ្នាំនេះ​ ចន្លោះ​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៩ ​ខែ​កុម្ភៈ នេះ។តាមការ​ព្យាករណ៍​គឺ នៅ​តំបន់​ជួរ​ភ្នំដងរ៉ែក ​នឹង​ចុះ​ត្រជាក់ នៅ​ក្នុង​រង្វង់​១៣-១៤​ អង្សាសេ​ ខណៈ​ នៅ​តំបន់​ខ្ពង់រាប​ រួមមាន​៖ ​ខេត្តបន្ទាយមានជ័យ, ខេត្តេះព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តប៉ៃលិន​ មានសីតុណ្ហភាព​អប្បបរមា នឹង​ចុះត្រជាក់​នៅក្នុងរង្វង់​១៥-១៦ អង្សាសេ។​ ប៉ុន្តែ​ខេត្ត​ជាប់​សមុទ្រ​មិនមាន​ផលប៉ះពាល់​នោះទេ​។ ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃយប់នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុត្ថា លើកឡើងថា ឆ្នាំនេះ​អាកាសធាតុ​ល្អ ស្ទើរ​ពេញ​មួយ​ឆ្នាំ គឺ​ត្រជាក់​បង្គួរ​ងាយស្រួល​រស់នៅ​ និង​មិន​ខ្វះទឹក​ប្រើ​ប្រាស់នោះទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ