មនុស្សសំបុរពណ៌សំបកចេក របស់លោកស្រី ឆ ឡាណា
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
សំឡេង ១០:៥៧
“មនុស្សជំនាន់សំបុរសំបកចេក ឬជីវិតនៅក្រោយរបបខ្មែរក្រហម” នេះជាចំណងជើងសៀវភៅដែលនិពន្ធឡើងដោយលោកស្រី ឆ ឡាណា និងត្រូវបានបោះពុម្ពផ្សាយកាលពីខែមេសាឆ្នាំនេះ។ កើតចេញពីត្រកូលគ្រួសារចិនខ្មែរ ដែលរងគ្រោះ និងមិនចង់និយាយរំលឹកពីរបបខ្មែរក្រហម លោកស្រី ឆ ឡាណា បានព្យាយាម ស្រាវជ្រាវ ស្វែងរកយល់ប្រវត្តិដើមរបស់គ្រួសារ របស់ឪពុកម្តាយ នៅមុន និងក្នុងរបបខ្មែរក្រហម ដើម្បី គោលដៅសំខាន់ពីរ គឺការផ្ទេរការចងចាំ ហើយនិងការកំណត់អត្តសញ្ញាណច្បាស់មួយឲ្យខ្លួនឯង។