អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ក្នុង​ការ​រួប​រួម​គ្នា​ ជាមួយ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​

សម្ដេច​ក្រុម​ព្រះ​នរោត្តម​  រណឬទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
សម្ដេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ RFI/ Siv Channa

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ នឹង​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែមួយ​នៅ​ក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចនា​ពេល​ខាង​មុខ​នេះ​។ ប៉ុន្តែ​ភ្លាមៗ​នេះ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​បាន​គូស​បញ្ជាក់​ថា មក​ដល់​ពេល​នេះ គណបក្ស​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​មួយ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក ផាន់ សិទ្ធី អគ្គ​លេខា​ធិការ​រង​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​នេះថា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មិន​ដែល​បាន​ជជែក​គ្នា​ជាមួយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​រឿង​រួប​រួម​គ្នា​នេះ​នោះ​ទេ ប៉ុន្តែ​គណ​បក្ស​រាជា​និយម​មួយ​នេះ​មិន​បិទ​ទ្វា​ចំពោះ​រួប​រួម​គ្នា​នេះ​ដែរ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ផាន់ សិទ្ធី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ