អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ភាគ​ច្រើន​យល់​ព្រម​កាត់​ផ្ទះ​របស់​ខ្លួន​ដើម្បី​ពង្រីក​ផ្លូវ​ដែក​ជា​ថ្នូរ​នឹង​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​

សំឡេង ០៨:២៣
ផ្លូវដែក​នៅកម្ពុជា
ផ្លូវដែក​នៅកម្ពុជា @សហការី

ថ្ងៃ​ទី​៦​តុលា​នេះ គឺ​ជា​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​។​ នៅ​កម្ពុជា​សកម្មជន​ដីធ្លី​មួយ​ចំនួន​ក៏​បាន​ប្រារព្ធ​ពិធីនេះ​ដែរ​ ដោយ​គ្រាន់​តែ​ជួប​ជុំ​នៅ​គ្នា​តាម​ផ្ទះ​ដើម្បី​ហូប​អាហារ​សមគ្គី ​ចែក​រំលែក​ការ​យល់​ដឹង​នៃ​សិទ្ធិ​របស់​ខ្លួន​។​ ក្នុង​ឱកាស​នេះ អ្នក​សារ​ព័ត៌​មាន​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​បាន​ជួប​សម្ភាស​ប្រជា​សហគមន៍​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ក្នុង​សង្កាត់​ទឹក​ថ្លា​ រាជធានី​ភ្នំពេញ ​។ ​ពលរដ្ឋភាគ​ច្រើន​បាន​យល់​ព្រម​ឲ្យ​អាជ្ញាធរ​កាត់​ផ្ទះ​ឬ​ក៏​កាត់​ផ្ទះ​ដោយ​ខ្លួន​ឯង​ចេញ​មួយ​ចំណែក​ ដើម្បី​ពង្រីក​ផ្លូវ​ដែក។ ​ការ​ពង្រីក​ផ្លូវ​ដែក​ដែល​តាម​​គម្រោង​គឺ​ពង្រីក​ចំនួន​១១​ម៉ែត្រ​សង​ខាង​ ចេញ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​។ ​ដូច្នេះ​​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ខ្លះនៅ​សេស​សល់​តែ​៦​ម៉ែត្រ​ឬ​១០​ម៉ែត្រ​ប៉ុណ្ណោះ​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ