អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​GMAC ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​លើ​សេចក្តី​សម្រេច​របស់​ខ្លួន​និង​ផ្តល់​EBA ដូច​ដើម​វិញ​

កម្មករកាត់ដេរ
កម្មករកាត់ដេរ @សហការី

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា (GMAC) នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សហភាព​អឺរ៉ុប បន្ទាប់​ពី​ការ​ព្យួរ​ដោយ​ផ្នែក នៃ​កម្មវិធី​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​គ្រឿង​សព្វា​វុធ (EBA) សម្រាប់​កម្ពុជា។ ប្រតិកម្ម​របស់ GMAC ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​កម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃទី១២ខែកុម្ភៈ បាន​សម្រេច​ព្យួរ ដោយ​ផ្នែក​នៃ​ EBA សម្រាប់​កម្ពុជា ក្នុង​នោះ​​មាន​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​ផង​ដែរ​។ 

ផ្សាយពាណិជ្ជកម្ម

សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា GMAC បាន​សម្តែងការសោកស្តា​យយ៉ាងខ្លាំ​ងចំពោះសេចក្តី​សម្រេចរបស់​សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ខែកុម្ភៈ ដែលបា​នព្យួរផ្នែកខ្លះ​នៃកម្មវិធីអនុគ្រោះ​ពន្ធលើគ្រប់មុខទំនិញ​លើកលែងតែ​គ្រឿងសព្វាវុធ EBA សម្រាប់​កម្ពុជា។

នៅក្នុងសេចក្តីប្រ​កាសព័ត៌​មានចំនួន២ទំព័រ GMAC បានធ្វើកា​រកត់សំគាល់​ចំណុចសំខាន់ៗមួយចំនួន ដោយស្នើ​ឲ្យសហភាពអឺរ៉ុបពិ​ចារណាលើ​កការស​ម្រេចរបស់ខ្លួ​នឡើងវិញ ដោយផ្តោតទៅលើគុណតម្លៃនៃ EBA អស់រយៈពេលជិត២០ឆ្នាំក​ន្លងទៅ ដែល​ជាជំនួយអភិវឌ្ឍ​ន៍ ការកាត់បន្ថ​យភាពក្រីក្រ និងសេច​ក្តីថ្លៃថ្នូ​រនៃការងារ។

GMAC បា​នហៅការដកដោយផ្នែ​កនៃកម្មវិធី EBA របស់សហ​ភាពអឺរ៉ុប គឺបា​នត្រឹ​មតែធ្វើឲ្យបាត់បង់ការងារ និងនាំឲ្យមានភា​ពក្រីក្រ ខណៈស​មាគមរោងចក្រកាត់​ដេរ បានបង្ហាញ​នូវតម្លាភាព និង​គណនេយ្យ​ភាពក្នុងការគោរព​លក្ខខណ្ឌ​ការងារ និងអនុញ្ញាត​ឲ្យអង្គការ​អន្តរជាតិខាងការងារ(ILO) ដាក់កម្មវិធី​ត្រួតពិនិត្យនៅតាមបណ្តា​រោងចក្រ​។

លើស​ពីនេះ GMAC យល់ថា​ការសម្រេចរ​បស់សហភាព​អឺរ៉ុបដូច្នេះ នឹងទំនងជាធ្វើឲ្យ​មានការភ័ន្តច្រលំចំ​ពោះស្ថានភា​ពពាណិជ្ជ​កម្មនៅកម្ពុជា ហើយ​នឹងលើកទឹកចិត្តឲ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេ​សផ្សេងទៀត ដែលមាន​ការគោរពសិទ្ធិសហ​ជីពអន់ឆ្ងាយ​ជាងកម្ពុជា ហើយទំនងជានឹង​បណ្តា​លឲ្យបាត់បង់​ការងារដល់ក​ម្មកររាប់ម៉ឺននាក់ និងធ្វើឲ្យកា​ន់តែលំបាក​ក្នុងការតម្លើងប្រា​ក់ឈ្នួល និងអត្ថប្រ​យោជន៍សម្រា​ប់កម្មករ ដោយ​សារផលប៉ះពា​ល់អវិជ្ជមាននៃភា​ពប្រកួតប្រ​ជែង។

សូមរំលឹកថា កាលពីថ្ងៃទី១២ខែកុម្ភៈ កន្លងទៅនេះ គណៈកម្មកា​រអឺរ៉ុប បានសម្រេច​ដក​កម្មវិធីអនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​បណ្ដោះ​អាសន្ន លើ​មុខទំនិញ​ចំនួន​៤០​ប្រភេទ ក្រោមហេតុផលមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅប្រទេស​កម្ពុជា​។

ក្នុងចំណោមផលិតផល​ ​ដែលកម្ពុជា​​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុបគួរឲ្យកត់សម្គាល់គឺផលិតផល​ ​វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់​ ស្បែក​ជើង ផលិតផល​កាបូប​ធ្វើ​ដំណើរ និងស្ករ​ ដែលផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​ ​ប្រមាណជា ​១​ពាន់​លាន​អឺរ៉ូ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ