អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហ៊ាន វណ្ណហន៖ វត្តមាន​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ថ្មី​នឹង​ធ្វើ​ឲ្យ​កសិករ​លែង​បារម្ភ​ពី​ទីផ្សារ

សំឡេង ១២:៤០
រូបភាពៈ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
រូបភាពៈ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម @RFI

កម្ពុជា​នឹង​មាន​រោងចក្រ​កែច្នៃ​ម្សៅ​ដំឡូងមី​ដំបូង​គេ នៅ​ក្នុង​ខេត្ត​ក្រចេះ តាមរយៈ​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Green Leader (Cambodia) Co., Ltd មក​ពី​ហុង​កុង​។ លោក ហ៊ាន វណ្ណហន អគ្គ​នាយក​នៃ​អគ្គនាយ​ក​ដ្ឋាន​កសិកម្ម​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង​នៅ​យប់​នេះ បាន​គូស​បញ្ជាក់ថា ក្រុមហ៊ុន​ហុងកុង​នឹង​បង្កើត​រោង ចក្រ កែ​ច្នៃ​ដំឡូងមី​ឲ្យ​ទៅ​ជា​ម្សៅ​នេះ ឲ្យ​បាន​២០​កន្លែង​នៅ​ក្នុង​ប្រទេសកម្ពុជា នៅ​ក្នុង​រយៈ ពេល ​៥ឆ្នាំ​ខាង​មុខ​ទៀត។ តែ​ជំហ៊ាន​ដំបូង​រោងចក្រ​នេះ ចេញ​ដំណើរ​ពី​ក្រចេះ​មក​មុន សិន។ សម្រាប់​ជំហ៊ាន​ដំបូង​នេះ លោក ហ៊ាន វណ្ណហន ជឿជាក់​ថា រោងចក្រ​ថ្មី​នេះ នឹង ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ធំ​លែង​ជួប​បញ្ហា​តម្លៃ​ទីផ្សារ​ដូច​ពេល​មុន​ទៀត​ហើយ។     

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ