អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការបែក​បាក់​គ្នា​របស់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ដើម​ហេតុ​មក​ពី​ការ​លាប​ព័ណ៌?

សំឡេង ១២:៤៣
រូបភាព៖លោក សម រង្ស៊ី និងចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្តុំគ្នានៅកូរ៉េខាងត្បូងធ្វើបាតុកម្មភ្លើងទៀនកាលពីពេលថ្មីៗនេះ
រូបភាព៖លោក សម រង្ស៊ី និងចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្តុំគ្នានៅកូរ៉េខាងត្បូងធ្វើបាតុកម្មភ្លើងទៀនកាលពីពេលថ្មីៗនេះ @Internet

អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​កូរ៉េខាងត្បូង​បាន​ប្រកាស​បែក​គ្នា​ជា​ពីរ​ក្រុម។ ការបែកគ្នា​នេះ​ធ្វើ​ឡើង​ក្រោម​រូបភាព​សកម្មជន​និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយ​ក្រុមចេញ​មក​បង្កើត​ក្រុម​ថ្មី​ក្រោម​ឈ្មោះ​ថា ក្រុម​ប្រឹក្សា​សន្និសីទ​យុវជន​កូរ៉េ​ខាង​ត្បូង ។ រីឯ​​ក្រុ​មចាស់រក្សា​ឈ្មោះ​ដដែល​គឺ​ចលនា​យុវជន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។ ជា​ការ​កត់​សម្គាល់​ការបែក​គ្នា​ជា​ពីរ​ក្រុម​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ ធ្វើ​ឡើង​ក្រោយ​ចលនា​យុវជនគណបក្ស​សង្គ្រោះជាតិ​កាល​ពី​ពេល​ថ្មី​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅកូរ៉េខាងត្បូង​រៀបចំបាតុកម្ម​ភ្លើងទៀន។ ជាបាតុកម្ម​ ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង លោកស្រី​មួរ សុខ​ហួរ ។ តើ​ការ​បែកបាក់​គ្នា​របស់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ដើម​ហេតុ​មក​ពី​ការ​លាប​ព័ណ៌​គ្នា​ក្នុង​ចំណោម​អ្នកប្រឆាំង?   

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ