អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិលថា កម្ពុជា​គួរ​ពិនិត្យ​ស្ថានភាព​សិទ្ធ​មនុស្ស នៅ​គុយ​វ៉ែត មុន​បញ្ជូន​ពលករ​ខ្មែរ៥​ពាន់​នាក់​ ទៅ​ដើម​ឆ្នាំ​២០១៩

សំឡេង ១២:២៩
រូបភាព៖ គណៈ​ប្រតិភូ​គុយ​វ៉ែត​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ
រូបភាព៖ គណៈ​ប្រតិភូ​គុយ​វ៉ែត​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ @ក្រសួងការងារ

កម្ពុជា​នឹង​បញ្ជូន​ពលករ ចំនួន​៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើក​ដំបូង នៅ​ប្រទេស​គុយ​វ៉ែត នៅ​ឆ្នាំ​២០១៩​ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​​តុលា ។ ក្នុងនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ការងារ​បាន​បន្ថែម​ថា ប្រសិន​បើ​ស្ថាន​ភាព នៅ​ប្រទេស​គុយវ៉ែត​ល្អ​ប្រសើរ ស្រប​ទៅ​នឹង​អ្វី​ដែល​ពលករ​ខ្មែរ ទទួល​យក​បាន តាម​រយៈ​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ​នោះ រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ ឱ្យ​មាន​ការ​​​បញ្ជូន​នេះ​ឱ្យ​បាន​កាន់​តែ​ច្រើន។ ប៉ុន្តែ​យ៉ាង​ណា​ក៏​សម្រាប់​គម្រោង​បញ្ជូន​ពលករ​៥ពាន់​​នាក់​ដំបូង​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ថា ជា​ចំនួន​មួយ​ច្រើន​ខណៈ​ដែលបរិយាកាស​សិទ្ធិ​មនុស្ស​គុយ​វ៉ែត​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ