អានតួអត្ថបទ
កម្ពុជា

កម្ពុជា ​រៀបចំ​ពិធី​បុណ្យ​មាឃបូជា​យ៉ាង​អធិកអធម​

ពិធី​បុណ្យ​មាឃបូជា ​ត្រូវ​បាន​រៀបចំ​ក្នុង​​ទ្រង់ទ្រាយ​​ធំ ​នៅ​​ភ្នំ​​ព្រះរាជ​ទ្រព្យ ​ឬ​ភ្នំ​ឧ​ត្តុ​ង្គ​
ពិធី​បុណ្យ​មាឃបូជា ​ត្រូវ​បាន​រៀបចំ​ក្នុង​​ទ្រង់ទ្រាយ​​ធំ ​នៅ​​ភ្នំ​​ព្រះរាជ​ទ្រព្យ ​ឬ​ភ្នំ​ឧ​ត្តុ​ង្គ​ RFI/ Siv Chana

នៅ​ថ្ងៃទី១៥ ខែមាឃ ត្រូវ​នឹង​ថ្ងៃទី ៣កុម្ភៈ​នេះ គឺជា​ថ្ងៃ​នៃ​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏​ធំ គឺ​មាឃបូជា។ នៅ​កម្ពុជា ដែលមាន​ប្រជាជន​ប្រកាន់​នូវ​ព្រះពុទ្ធសាសនា​ជាង ៨០ភាគរយ​នោះ ក៏បាន​ប្រារព្ធ​ពិធី​នេះ យ៉ាង​ឱឡារិក​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​ឧ​ត្តុ​ង្គ មាន​រៀបចំ​ពិធី​នេះ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចូលរួម​ពី​ប្រមុខ​សង្ឃសំខាន់ៗ នៅ​កម្ពុជា រួមទាំង​ប្រជា​ពុទ្ធបរិស័ទ​ជាច្រើន។ ចំណែក​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ ក៏មាន​ផងដែរ ការរៀបចំ​នូវ​ពិធី​នេះ ដ៏​ធំ និង​ជា​លើកដំបូង ដោយមាន​ទាំង​ការ​រាប់បាត្រ​ព្រះសង្ឃ ចំនួន ១២៥០អង្គ នៅពេល​ព្រឹក​ថ្ងៃ​អង្គារ​នេះ និង​ការ​ដង្ហែ​ក្បួន​មាឃបូជា ដោយមាន​ការតុបតែង​រូប​សត្វ​ជាច្រើន និង​រូប​ព្រះពុទ្ធ​អង្គ ដែល​ធ្វើ​ពី​ផ្កា​សុទ្ធ នៅ​ជុំវិញ​ក្រុង​សៀមរាប នៅពេល​រសៀល។ ហើយ​នៅពេល​ល្ងាច គ្រប់​វត្ត​អារាម ក៏​នឹង​មានការ​សូត្រធម៌ នមស្សការ ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ។ សូមបញ្ជាក់ថា ថ្ងៃបុណ្យ​មាឃបូជា គឺជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សំខាន់បំផុត នៅក្នុង​ព្រះពុទ្ធសាសនា ។  

ការ​ប្រារព្ធ ពិធីបុណ្យ​នេះ គឺ​ក្នុង​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍ សំខាន់ៗ នៅក្នុង​ព្រះពុទ្ធសាសនា នោះ​គឺ ទី១ រំ​ឮ​ក​ដល់​ថ្ងៃ ចតុរង្គសន្និបាត  នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង ១២៥០អង្គ នា​ថ្ងៃ ១៥ កើត ខែមាឃ។ និង​ទី២ គឺ​រំឭក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បានដាក់​អាយុសង្ខារ ។ ពោលគឺ ថ្ងៃ១៥កើត ខែមាឃ​នេះ ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ព្រះ​បរមគ្រូ បាន​ត្រាស់ដឹង និង​ក៏​ជា​ថ្ងៃ ដែល​ព្រះអង្គ បាន​ចូល​បរិនិព្វាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ