អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល​៖ គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​គោល​នយោបាយ​ជាតិ​ស្ដីពី​មនុស្ស​ចាស់​អនុវត្តចំ​ពេល​មនុស្ស​ចាស់​មាន​បន្ទុក​កាន់​តែ​ខ្លាំង

សំឡេង ១១:០២
រូបថតៈ ស្ថានភាពមនុស្សចាស់នៅកម្ពុជា
រូបថតៈ ស្ថានភាពមនុស្សចាស់នៅកម្ពុជា @សហការី

ក្រសួង​សង្គមកិច្ច​នឹង​​ដាក់​ឲ្យ​ប្រើប្រាស់​គោល​​នយោបាយជាតិ​​ស្ដីពី​​វ័យមនុស្ស​​ចាស់ នៅ​​ថ្ងៃ​​ទី​​១៨​​មករា​ស្អែកនេះ ក្រោម​វត្ត​មាន​លោកនាករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិ​ភាព​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌលជាតិ ​ថែទាំ​មនុស្សវ័យ​ចាស់​​ជា​លើ​ក​ដំបូង​នៅ​កម្ពុជា​ដែរ។ ជុំវិញ​​គម្រោង​ដាក់​​ឲ្យ​​ប្រើប្រាស់​​គោល​​នយោបាយជាតិ​​​ស្ដីពី​​មនុស្ស​វ័យ​​ចាស់ និងគម្រោង​បង្កើត​មជ្ឈមណ្ឌលជាតិ​ថែទាំ​មនុស្ស​វ័យ​ចាស់នេះ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា គម្រោង​ទាំងនេះ​អនុវត្ត​ចំ​ពេល​ល្អ ព្រោះ​មនុស្ស​ចាស់​ឥលូវ​មាន​បន្ទុក​​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​ការ​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ និង​បន្ទុក​មើល​ចៅ​​ជា​ដើម។   

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ