អានតួអត្ថបទ
កម្ពុជា-សង្គម

​សំណុំ​រឿង​បិទ​ផ្លូវ​ជាតិលេខ​៤៖ អាជ្ញាធរចាប់ខ្លួនមនុស្ស៦នាក់

រូបភាព៖សកម្មភាពនៃការបិទផ្លូវនៅព្រះសីហនុ ក្នុងថ្ងៃនេះ
រូបភាព៖សកម្មភាពនៃការបិទផ្លូវនៅព្រះសីហនុ ក្នុងថ្ងៃនេះ @FN

គិត​មក​ដល់​ម៉ោង​នេះ ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃ​នប់ នៃ​ក្រុង​ព្រះសីហនុ បាន​បើក​ឲ្យ​ចរាចរ​វិញ​ហើយ ក្រោយ​ពលរដ្ឋ​មួយ​ក្រុម​បាន​​នាំគ្នា​ចុះ​បិទ​ផ្លូវ​ទី​នោះ​ពេញ​មួយ​ព្រឹកនៅថ្ងៃសុក្រនេះ​។ ប៉ុន្តែ​មុន​ផ្លូវ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​នោះ មាន​ការ​ប៉ះ​ទង្គិច​គ្នា ដោយ​បណ្ដាល​ឲ្យ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស។ ភ្លាមៗ​ក្រោយ​សមត្ថកិច្ច​រង​របួស​ កម្លាំង​នគរបាល បាន​ចាប់​ខ្លូន​មនុស្ស​៦នាក់ ដែល​អាជ្ញាធរ​អះអាង​ថា ជា​អ្នក​ដឹក​នាំ​និងចូល​រួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្រី​នគរបាល និង​ប្រជាការពារ នៅ​ពេល​ដែល​កង​កម្លាំង​បានចុះ​ទៅ​អន្ដរាគមន៍​ឲ្យ​ពួក​គេ​បើក​ផ្លូវ​ឡើង​វិញ។   

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ