អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ឆ្នាំ​២០​២០​៖ ស្ថាន​ទូត​អាមេរិក​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​

កម្ពុជា និង អាមេរិក (រូបភាពតំណាង)
កម្ពុជា និង អាមេរិក (រូបភាពតំណាង) @Internet

គិតមកដល់ឆ្នាំ២០២០នេះ ចំណងការទូតរវាងអាមេរិក និង កម្ពុជា​បាន​ឈាន​ដល់​អាយុ​កាល​៧០ឆ្នាំ​ហើយ។ នៅល្ងាចថ្ងៃពុធ ទី០៨ ខែមករានេះ ស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា​នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រគុំតន្រ្តីអបអរ​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នេះ និង ប​ង្ហា​​ញ​ពី​ប្រ​ធានបទដែលស្ថានទូតនឹងត្រូវរៀបចំ​ធ្វើសម្រាប់ខែនីមួយៗក្នុងឆ្នាំ ២០២០។ 

ផ្សាយពាណិជ្ជកម្ម

កម្ពុជានិងអា​មេរិកបានបង្កើតទំនាក់ទំនងកា​រទូតជាមួយ​គ្នាជាលើកដំបូងកា​លពីខែមិថុនា ឆ្នាំ១៩៥០។ ក្នុងមួយទសវត្សរ៍៥០នេះ អាមេរិក និងកម្ពុជា គឺមាន​ភាពល្អូកល្អឹ​ននឹងគ្នាគ្មានប​ញ្ហាល្អក់កក​រឡើយ។ ប៉ុន្តែ នៅឆ្នាំ១៩៦៥ កម្ពុជា និងអាមេរិកបានផ្តាច់ទំនាក់ទំន​ងជាមួយគ្នាទាំ​ងស្រុងតែម្តង។ ការផ្តាច់នេះ ដោយសារតែអាមេរិកបានលូកដៃ​ចូលជ្រៅក្នុ​ងសង្រ្គាមវៀតណាម ហើយ​កម្ពុជាចោទ​អាមេរិកថាបា​នចូលលុកលុយនិងទម្លា​ក់គ្រាប់បែ​កលើទឹកដីកម្ពុជា។ ឯអាមេ​រិកវិញចោទកម្ពុ​ជាថា ផ្តល់កំពង់ផែនិងឱ្យកងទ័​ពកុំមុយនី​ស្តវៀតណាមដឹកនាំសម្ភា​រៈសឹកឆ្ល​ងកាត់ទឹក​ដីកម្ពុជា។ ប៉ុន្តែទំនា​ក់ទំនងនេះត្រូវបា​នស្តារឡើងវិ​ញនៅឆ្នាំ១៩៦៩ ដោយអាមេរិកបាន​បើកស្ថាន​ទូតខ្លួនឡើងវិ​ញនៅភ្នំពេញ​។

លុះចូលដ​ល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវា​ងកម្ពុជា-អាមេរិកល្អ​ច្រើនជាងមុន ​បន្ទាប់ពីមាន​រដ្ឋប្រហារ​ទម្លាក់សម្តេចនរោត្តម សីហនុ ដោយ​ក្រុមលោកសេនាប្រ​មុខលន់ ណុល។ ចូល​ដល់ឆ្នាំ១៩៧៥ ពោល គឺមុនខ្មែរក្រហម​កាន់កាប់ក្រុ​ងភ្នំពេញទាំងស្រុង ស្ថានទូតអាមេរិ​កបានបិទជាថ្មី។ របបខ្មែ​រក្រហមនេះ រដ្ឋាភិបា​លអាមេរិកសម័យនោះ​បានចេញមកថ្កោ​លទោស និង បាន​ហៅថាជាសកម្មភាពប្រ​ល័យពូជសាស​ន៍ថែមទៀត។ មិនត្រឹមតែរបបខ្មែរក្រ​ហមទេ អាមេរិកក៏​ថ្កោលទោ​សដែរនៅពេល​ដែលកងទ័ព​វៀតណាមចូលលុ​កលុយកម្ពុជា ដើម្បីផ្តូល​របបខ្មែរក្រ​ហមនេះ​។

បន្ទាប់​ពីរបបខ្មែរក្រ​ហមដួលរលំ រដ្ឋាភិបាល​ថ្មីមួយត្រូវបា​នបង្កើតឡើងដោ​យមានការគាំ​ទ្រពីវៀតណាម។ ជារដ្ឋាភិបា​លដែលអាមេរិ​កមិនពេញចិត្ត និងបា​នដាក់ទណ្ឌកម្មសេ​ដ្ឋកិច្ចលើថែម​ទៀត។ ប៉ុន្តែ នៅឆ្នាំ​១៩៩០ ទំនាក់ទំ​នងរវាងកម្ពុជា និងអាមេ​រិកត្រូវស្តារឡើងវិញដោយអាមេរិកបញ្ឈ​ប់ទណ្ឌកម្មសេ​ដ្ឋកិច្ចនិងផ្ត​ល់ជំនួយអភិវឌ្ឍដល់ក​ម្ពុជា។ គឺនៅពេល​នោះហើយដែ​លទង់ជាតិអាមេរិកត្រូវបានបង្ហូ​តឡើងជាថ្មីនៅទីក្រុងភ្នំ​ពេញ។

ប៉ុន្តែនៅឆ្នាំ១៩៩៧ ទំនាក់ទំនងរ​វាងកម្ពុជានិងអា​មេរិកក៏បាន​ធ្លាក់ចុះម្តងទៀត។ ស្ថានភា​ពនេះ គឺដោ​យសារមានការផ្ទុះគ្រា​ប់បែកលើក្រុមបា​តុករដឹកនាំដោយលោ​កសម រង្ស៊ី និង ការប្រយុ​ទ្ធគ្នាមួយប្រ៉ាយរវា​ងកងទ័ពសម្តេចក្រុ​មព្រះនរោត្តម រណឫទ្ធិ និង លោកហ៊ុន សែន ដែលជា​នាយករដ្ឋមន្រ្តីទីមួយ និង ទីពីរ។ ប៉ុន្តែ​ចូលដល់ច​ន្លោះឆ្នាំ២០០០ដ​ល់ឆ្នាំ២០១០ ទំនាក់ទំនង​កម្ពុជានិងអាមេរិកមា​នភាពល្អប្រ​សើរឡើង។ អាមេរិក​បានផ្តល់ជំ​នួយជាច្រើនដល់កម្ពុជា ហើយនៅ​ឆ្នាំ២០០៦ អាមេរិកក៏​បានបើកសម្ពោធ​អាគារស្ថានទូត​ថ្មីនៅទីក្រុង​ភ្នំពេញ។ ចាប់តាំង​ពីពេលនោះ ថ្នាក់ដឹក​នាំក៏ដូចជាមន្រ្តី​ជាន់ខ្ពស់អាមេរិកបា​នដល់ទស្ស​នកិច្ចនៅកម្ពុជា​គួរឱ្យកត់​សម្គាល់។

នៅទសវត្សរ៍ចុងក្រោយនេះ កម្ពុជានិងអាមេរិក​នៅតែបន្តមានទំ​នាក់ទំនងនឹង​គ្នា តែមិ​នជាល្អហើ​យក៏មិនអាក្រក់​ខ្លាំងដូចកាលពីអតីតកាលដែរ​។ អាមេរិកនិងកម្ពុជា​ហាក់មើលមុខ​គ្នាមិនចំនៅ​ក្នុងឆ្នាំ២០១៧ គឺពេលដែលមា​នចាប់ខ្លួ​នលោកកឹម សុខានិងកា​ររំលាយអតីត​បក្សប្រឆាំង។ អា​មេរិកចោទកម្ពុជា​ថា រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ។ មិន​តែប៉ុណ្ណោះ អាមេរិ​កបានដាក់ទណ្ឌកម្ម​លើមន្រ្តីជា​ន់ខ្ពស់កម្ពុជា និងសេដ្ឋីកម្ពុ​ជាមួយចំ​នួនមិនឱ្យ​ចូលទឹកដីអាមេរិ​កនិងបង្កក់ទ្រ​ព្យសម្បត្តិ​។

ឯ​កម្ពុជាវិញ ក៏បានត​បទៅវិញខ្លាំងៗ​ដែរថា អ្វីៗដែល​ខ្លួនបានធ្វើ​ គឺជាកិច្ចការផ្ទៃ​ក្នុងនិងធ្វើតា​មច្បាប់របស់កម្ពុ​ជា។ ប៉ុន្តែទំនាក់​ទំនងនេះ​ហាក់ល្អឡើងវិញបន្តិ​ច បន្ទា​ប់ពីអាមេរិកបាន​ដាក់ឯកអគ្គរដ្ឋ​ទូតថ្មីនិង​បន្ទាប់ពី​មានការឆ្លងឆ្លើយលិខិ​តគ្នារវាងលោ​កប្រធានា​ធិបតអាមេ​រិក ដូណាល់ ត្រាំ និង លោកនា​យករដ្ឋមន្រ្តី​ហ៊ុន សែន កាលពីចុង​ឆ្នាំ២០១៩ ក្នុងន័យ​បង្ហាញចេតនាបង្កើ​នទំនាក់ទំនងរវាងគ្នា ​និង គ្នាឱ្យល្អ​ប្រសើរឡើងវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ