អានតួអត្ថបទ
កម្ពុជា-សង្គម

​សហ​រដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជំហាន​ទី២ ដើម្បី​រក្សា​វត្ថុ​តាង​ជា​សម្លៀក​បំពាក់​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​

កម្ពុជា និង អាមេរិក (រូបភាពតំណាង)
កម្ពុជា និង អាមេរិក (រូបភាពតំណាង) @Twitter

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា និង​ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋអាមេរិក លោក Patrick Murphy នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រង​មួយ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​ជំហាន​ទី២​របស់​អាមេរិក ទៅ​លើ​ការ​អភិរក្ស និង​រៀប​ចំ​ឯក​សារ​កាតា​ឡុក នៃ​សម្លៀក​បំពាក់​ជន​រង​គ្រោះ នៅ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ឬ​ស២១​។ តាម​លោក​ស្រី​រដ្ឋមន្ត្រី ការ​រក្សា​វត្ថុ​តាង​ប្រវត្តិសាស្ត្រ​ជា​សម្លៀក​បំពាក់​ជន​រង​គ្រោះ និង​ឧបករណ៍​ធ្វើ​ទារុណ​កម្ម​នានា​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម​នេះ នឹង​ត្រូវ​រក្សា​ទុក​តាម​បច្ចេក​វិទ្យា​ថ្មី ដោយ​អ្នក​ជំនាញ​អាមេរិក ហើយ​រំពឹង​ថា​នឹង​អាច​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទៅ​មុខ​ទៀត​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ