អានតួអត្ថបទ
បទយកការណ៍

កសិករ​នៅ​ត្បូងឃ្មុំ៖ ប្តេជ្ញា​ទៅ​ការបោះឆ្នោត​និង​ស្នើ​សុំឱ្យ​រដ្ឋ​គិតគូរ​ពី​បញ្ហា​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ

សំឡេង ០៨:៣១
ប្រជាកសិករនៅភូមិព្រៃស្រឡៅ នៅខេត្តត្បូងឃ្មុំ
ប្រជាកសិករនៅភូមិព្រៃស្រឡៅ នៅខេត្តត្បូងឃ្មុំ ©Sun Mesa

ភូមិ​ព្រៃស្រឡៅ​គឺជា​ភូមិ​មួយ​ដែលមាន​ចំងាយ​ប្រមាណ​ពី២ទៅ៣គីឡូម៉ែត្រ​ចេញពី​ផ្សារ​អូ​រាំង​ឪ​នៃ​ខេត្ត​ត្បូងឃ្មុំ​ចូលទៅ​តាម​ផ្លូវលំ​ល​គ្រ​ហី​ក​គ្រ​ហុក​មួយ ហើយ​បន្ត​ធ្វើដំណើរ​ចូល​តាមផ្លូវ​ដីក្រហម​ទើប​ដល់​ភូមិ​ព្រៃស្រឡៅ។ អ្នកភូមិ​នេះ សុទ្ធសឹងតែ​ជា​អ្នកស្រែ​ចំការ ស៊ីឈ្នួល​ជម្រះ​ស្មៅ​ចម្ការកៅស៊ូ ដោយ​ឡែ​កូនចៅ​គឺជា​កម្មករ​រោងចក្រ។ ពលរដ្ឋ​ក្នុងភូមិ​ខ្លះ​ក៏បាន​ចំណាកស្រុក​ទៅ​ខេត្ត​ជាយដែន និង​ប្រទេស​ថៃ និង​កូរ៉េ​ផងដែរ។ ភាគច្រើនបំផុត​អ្នកភូមិ​នៅ​ទី​នៅ​ចង់​ការយកចិត្តទុកដាក់​លើ​បញ្ហា​កសិកម្ម​ដែល​រដ្ឋ​មិនបាន​យកចិត្តទុកដាក់ បន្ថែម​ពីនេះ ពួកគាត់​ចង់បាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ស្ថេរភាព​សង្គម​ផងដែរ។ បើទោះបីជា​ពលរដ្ឋ​នៅមាន​ការខ្វះខាត​សម្រាប់​ជី​វិភាព​ប៉ុន្តែ​ពួកគាត់​បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​នឹង​ចូល​មកដល់​ប្រមាណ១ខែ​ទៀត​តែប៉ុណ្ណោះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ