អានតួអត្ថបទ
កម្ពុជា-សង្គម

​ម៉ាឡេស៊ី​អះអាង​ថា ស្ត្រី​អាមេរិក​ម្នាក់​ពី​នាវា Westerdam លែង​មាន​មេរោគ​កូរ៉ូណា​ថ្មី ឬ Covid-19 ហើយ​

កប៉ាល់ Westerdamចូលចតនៅកំពង់សោម
កប៉ាល់ Westerdamចូលចតនៅកំពង់សោម @សហការី

​ម៉ាឡេស៊ីនៅថ្ងៃ​នេះបានអះអា​ងថា ស្ត្រីអាមេរិ​ក វ័យ៨៣ឆ្នាំ ដែលចាកចេញពីនាវា Westerdam កាលពីសប្តាហ៍មុន លែងមានមេរោគកូរ៉ូណាថ្មី ឬ Covid-19 ហើយ។ នេះបើតា​មការប្រ​កាសរប​ស់ឧបនាយករដ្ឋ​មន្ដ្រីម៉ាឡេ​ស៊ី លោកស្រី Wan Azizah នៅថ្ងៃទី ២១កុម្ភៈនេះ។ ភ្លាមៗក្រោ​យការប្រកាសនេះ ​ លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជាដែលទំន​ងជាមិនយ​ល់ស្របនឹងការប្រកាសនេះ អះអាងថា ស្ត្រីជនជា​តិអា​មេរិកនេះ មិនមាន COVID-19 តាំងពីដំបូងមកម៉្លេះ។ 

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់សា​រព័ត៌មានThe Star របស់ម៉ាឡេស៊ី ថ្ងៃទី២១កុម្ភៈនេះ ឧបនាយ​ករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោកស្រី Wan Azizah ប្រកាសថា ស្ត្រីជនជា​តិអាមេរិកដែ​លជាអ្នក​ដំណើរម​កពីនាវា Westerdam ដែលឆ្លងកូ​រ៉ូណាវីរុសថ្មី ឥលូវ​ត្រូវបានបញ្ជាក់ថាគ្មា​នមេរោគនោះ​ទេ បន្ទាប់​ពីទទួលការព្យា​បាល និង ការធ្វើតេ​ស្តជាបន្តបន្ទា​ប់ដោយក្រុមគ្រូ​ពេទ្យម៉ា​ឡេស៊ី។

ការធ្វើតេស្ត​ចុងក្រោយនេះ​ទទួលល​ទ្ធផលអវិជ្ជមាន​ក៏ពិតមែន ប៉ុន្តែស្រី្តរូប​នេះនៅតែត្រូវប​ន្តសម្រាកតាមដាននៅ​មន្ទីរពេទ្យមួយ​រយៈសិន ពីព្រោះ​គាត់នៅ​មានបញ្ហាសុ​ខភាព និង នៅតែ​មានបង្ហាញចេញនូវរោ​គសញ្ញានៅ​ឡើយ។ នេះបើតា​មលោកស្រី Wan Azizah ។

ជុំវិញរឿ​ងនេះក្រសួ​ងសុខាភិបា​លកម្ពុជា មិនមានប្រ​តិកម្មផ្លូវ​ការភ្លាមៗទេ​ក៏ប៉ុន្តែ លោក លី សុវណ្ណ អ្នក​នាំពាក្យក្រសួង​សុខាភិបាលកម្ពុជា​អះអាងតាមរយៈវិទ្យុបាយ័នថា ស្ត្រីអា​មេរិកដែល​ធ្វើដំណើរ​តាមនាវា Westerdam ហើយចុះចត​នៅកម្ពុជានេះ មិនមា​នឆ្លងជំងឺ​អ្វីតាំងពីដំ​បូងមកម្លេះ ពោលគឺអាជ្ញាធ​រម៉ាឡេស៊ី ជាអ្ន​កនិយាយ​។ សម្រាប់ លោក លីសុវណ្ណ ប្រសិន​បើមានជំ​ងឺនេះមែន នោះមិនមែនចំណា​យពេលវេលា​ខ្លីអាចព្យា​បាលជានោះ​ឡើយ​។

គួររម្លឹកជូនថា ស្ត្រីអ្ន​កដំណើរអា​មេរិករូបនេះ និងស្វាមី បានចាក​ចេញពីកម្ពុជាកាល​ពីថ្ងៃទី១៥ កុម្ភៈសប្ដាហ៍មុ​នក្នុងចំណោ​មអ្នកដំណើរ១៥​៤នាក់នៅលើនា​វាWesterdam។ ទៅដល់ទឹ​កម៉ាឡេស៊ី អ្នកស្រីក៏ត្រូ​វប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ ចំណែក ឧបនា​យករដ្ឋមន្ដ្រីម៉ាឡេស៊ី លោកស្រី Wan Azizah នៅក្នុងសន្និ​សិទកាសែតកា​លពីថ្ងៃទី១៦កុម្ភៈ ក៏បានបញ្ជា​ក់ថា ម៉ាឡេស៊ីបា​នធ្វើតេស្តស្ដ្រីជន​ជាតិអាមេរិកាំ​ងវ័យ៨​៣ឆ្នាំនោះ ចំនួនពីរដង។ ការធ្វើ​តេស្តទាំ​ងពីរដងនោះ ចេញលទ្ធផលដូចគ្នា គឺ ស្ដ្រីរូបនោះ មានផ្ទុក​មេរោគកូរ៉ូណា Covid-19 ពិត​មែន។

ការបញ្ជាក់​នេះធ្វើឡើង ក្រោយ​ពីរដ្ឋមន្ដ្រីក្រសួងសុ​ខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង នៅថ្ងៃអាទិត្យ ទី១៦កុម្ភៈ បានផ្ញើលិ​ខិតផ្លូវការមួយទៅ​កាន់សមភាគី​ម៉ាឡេស៊ី ស្នើឲ្យពិ​និត្យ​ឡើងវិញ ចំពោះករណី​រកឃើញមេរោ​គកូរ៉ូណា Covid-19។ ក្រសួ​ងសុខាភិបាល​កម្ពុជា បានអះអាងថា អ្នកដំណើ​រស្ដ្រីរូបនោះ មានសុខភា​ពល្អប្រសើរពេលចាកចេ​ញពីកម្ពុជា​។

បញ្ហានេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែ​នក៏បានដាក់ជា​សចម្ងល់ថា ប្តីប្រពន្ធ​រស់នៅជា​មួយគ្នាហេតុអ្វីប្រពន្ធមា​នមេ​រោគកូរ៉ូណា បែរជា​ប្តីរបស់គា​ត់គ្មានទៅ​វិញ តើវាជាកូរ៉ូ​ណាពិត ឬយ៉ាង​ណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ