អានតួអត្ថបទ
បទយកការណ៍

អ្នកអារ៉ែង​អាល័យ​អាឡិច​និង​ចង់​ឲ្យ​រដ្ឋាភិបាល​លុបចោល​តែម្តង​គម្រោង​វារីអគ្កិសនី

សំឡេង ០៧:៥៣
សម្រស់ធម្មជាតិនៅអារ៉ែង ដែលអ្នកទៅដល់ថតបាន។
សម្រស់ធម្មជាតិនៅអារ៉ែង ដែលអ្នកទៅដល់ថតបាន។ @បណ្តាញសង្គម

ប្រជាពលរដ្ឋ​ជនជាតិជង​ នៅ​តំបន់​អារ៉ែង ​បាន​និយាយ​ថា​អាឡិច​ជា​អ្នក​បង្រៀន​ពួកគាត់​ ឲ្យស្គាល់​ពីសិទ្ធិ​ ស្គាល់​ពី​តម្លៃ​ធនធានធម្មជាតិ។ ​នៅ​ពេល​ជនជាតិ​អេស្ប៉ាញ​រូបនេះ​ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ទៅ​ហើយ​នោះ​ អ្នក​ស្គាល់​អាឡិច​នៅ​តំបន់​អារ៉ែង​មាន​ក្តី​អាល័យ​ចំពោះ​ គាត់។ ម្យ៉ាងវិញ​ទៀត​ ទោះ​បើ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ប្រកាស​ថា​ក្នុង​អាណត្តិ​ទី៥​នេះ​ គ្មាន​ឡើយ​ការ​សាងសង់​ទំបន់​វារីអគ្គិនី​ នៅ​អារ៉េង​ ​តែ​អ្នក​ស្រុក​នៅ​តែ​មិនទាន់​អស់ចិត្ត​ទេ។ ​ប្រជាសហគមន៍​ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លុបចោល​គម្រោង​សាងសង់​វារីអគ្គិសនី​នៅ​អារ៉ែង​តែម្តង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ