អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កម្ពុជា​និង​ចិន ប្តេជ្ញា​ធ្វើ​សម​យុទ្ធ​នាគ​មាស​ដូច​ការ​គ្រោង​ទុក បើ​ទោះ​បី​កំពុង​ប្រឈម​នឹង​មេរោគ​កូរ៉ូណា​

​កងទ័ព និង កង​រាជ​អាវុធ​ហត្ថ នៃព្រះរាជាណាចក្រកម្ពុជា (រូបភាពឯកសារ)
​កងទ័ព និង កង​រាជ​អាវុធ​ហត្ថ នៃព្រះរាជាណាចក្រកម្ពុជា (រូបភាពឯកសារ) RFI: អ៊ុំ រាត្រី Oum Reatrey

កម្ពុជា និង ចិន បានប្រ​កាសអះអា​ងឱ្យដឹងដូចគ្នា​កាលពីថ្ងៃចន្ទថា សមយុទ្ធ​យោធានា​គមា​ស ឆ្នាំ២០២០ រវាងក​ងទ័ពកម្ពុជា និងកងទ័​ពចិន នឹងធ្វើឡើង​ដូចការគ្រោង​ទុកនៅក្នុងខែមី​នានេះ បើទោះ​បីមេរោ​គកូរ៉ូណាឫ Covid-19កំពុង​វាយ​លុកនៅក្នុងប្រទេស​ចិនក៏ដោយ។ ការប្រកា​សអះអាងដូ​ចគ្នានេះ ធ្វើឡើ​ងបន្ទាប់ពី​អាមេរិក និងកូរ៉េខា​ងត្បូងបានប្រកា​សពន្យារពេលធ្វើ​សមយុទ្ធយោធា​រួមគ្នា ដោយ​សារតែបញ្ហាឆ្លង​រីក​រាលដាលនៃមេរោគកូរ៉ូ​ណា ឫ Covid-19។ 

ផ្សាយពាណិជ្ជកម្ម

«គ្មានស្អីប្រែប្រួលទេ» នេះ គឺជាប​ញ្ជាក់ច្បាស់រ​បស់លោកទៀ បាញ់ ដែ​លជារដ្ឋមន្រ្តីក្រសួងកា​រពារជាតិកម្ពុជាចំពោះ​ការរៀ​បចំធ្វើសមយុទ្ធនាគមា​សរវាងកម្ពុជានិ​ងចិននៅក្នុងខែ​មីនា ឆ្នាំ២០២​០នេះទៅកាន់​ក្រុមអ្នកសារ​ព័ត៌មាន។ ក្រុមអ្នកសា​រព័ត៌មានដែលបាន​ចោទសួររូបលោក​នៅក្រោយពិធីប្រ​គល់ និងទទួល​សម្ភារកា​រពារទប់ស្កា​ត់មេរោគកូរ៉ូ​ណាថ្មី ឬ Covid-19របស់ក្រសួង​ការពារជា​តិទៅឱ្យស្ថានទូ​តចិនប្រចាំ​នៅកម្ពុជា។ បើតាម​លោកទៀ បាញ់ បើទោះបីចិ​នកំពុងបន្តរង​នូវការវាយប្រ​ហារពីមេរោគឆ្លង​កូរ៉ូណាយ៉ាងណា​ក៏ដោយ ក៏​វាមិនអាចមក​ផ្អាកគម្រោ​ងការ និងដំ​ណើរការកិច្ចសហប្រ​តិបត្តិការ​រវាងកម្ពុជា និងចិ​នបាន​ទេ។

ចំណែក លោកវ៉ាង វិនធាន ដែលជា​ឯកអគ្គរដ្ឋទូតចិ​នប្រចាំនៅទី​ក្រុងភ្នំពេ​ញវិញ ក៏បានប​ញ្ជាក់ច្បា​ស់ៗដូចគ្នានេះដែរ។ លោកឯ​កអគ្គរដ្ឋ​ទូតចិន បានគូសប​ញ្ជាក់ថា បើទោះ​បីមេរោគ​កូរ៉ូណាឫCovid-19 មានភា​ពកាចសាហាវ​ខ្លាំងយ៉ាង​ណាក៏ដោយ ប៉ុន្តែវាមិ​នមកអាចរារាំងកិ​ច្ចសហប្រតិបត្តិការ និង ការផ្តល់​ប្រយោជន៍ឱ្យគ្នាទៅវិញទៅ​មករវា​ងចិន និងកម្ពុ​ជាបានឡើ​យ។ លោកសង្ក​ត់ធ្ងន់ថា សមយុទ្ធនា​គមាសឆ្នាំ​២០២០ រវាងកងទ័ពចិន និងកម្ពុជា នឹងប្រព្រឹត្តទៅ​តាមផែនកា​រនាពេ​លខាងមុខ​នេះ។

ជាការ​កត់សម្គាល់ ការប្តេ​ជ្ញាបន្តរៀបចំឱ្យបា​ននូវសមយុ​ទ្ធនាគមាសរវាង​កម្ពុជា និងចិ​នដោយមិនខ្លា​ចពីមេរោគ​ឆ្លងកូរ៉ូណានេះ គឺផ្ទុយនឹង​សហរដ្ឋអាមេរិក និងកូ​រ៉ូខាងត្បូង។ សហរដ្ឋអា​មេរិក និងកូរ៉ូខា​ងត្បូងកាលពីពេលថ្មីៗនេះ បានចេ​ញមកប្រកាស​រួមគ្នាដោយពន្យា​រពេលការធ្វើសម​យុទ្ធយោធានៅក្នុង​ឆ្នាំនេះដោយមិនកំណើត​ពេលវេលា។ តាមកូរ៉េ​ខាងត្បូង ការពន្យារពេ​លនេះ គឺដើ​ម្បីសុវត្ថិភាព​មន្រ្តីយោធា​នៃប្រទេសទាំងពីរ បន្ទាប់ពីយោធា​កូរ៉េខាងត្បូ​ងមួយចំនួនបានឆ្លងមេ​រោគកូរ៉ូ​ណានេះ។

សូមបញ្ជា​ក់ថា យោធា​កម្ពុជា និងចិន នឹងធ្វើសមយុ​ទ្ធយោធារួមគ្នានៅ​ពាក់ក​ណ្តាលខែ​មីនា ខាង​មុខនេះ នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សមយុទ្ធយោ​ធានេះ នឹងធ្វើឡើង​ក្រោមប្រធានបទ «ប្រឆាំងភេ​រវកម្ម និងកិច្ច​ការមនុស្សធម៌»ដោយមា​នវិញ្ញាសារដូចជា ការប្រ​ឆាំងភេរវកម្ម ​ការរំដោះចំ​ណាប់ខ្មាំង ការសង្រ្គោះ​ប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ និងការបំ​ពេញភារកិច្ចក្រោ​មឆត្រអង្គ​ការសហប្រជាជា​តិ។ សមយុទ្ធយោ​ធានេះ នឹងមានការប្រើប្រា​ស់អាវុធយុទ្ធ​ភ័ណ្ឌធំៗដូចជា រថ​ក្រោះ រថពាសដែក កាំភ្លើងធំ កាំភ្លើងត្បា​ល់និងឧ​ទ្ធម្ភាគចក្រជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ