អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ករណី​ទេសចរណ៍​រាំ​អាស​នៅ​ខេត្ត​សៀមរាប៖ តើ​កម្ពុជា​កង្វះ​ខាត​ការ​ផ្សព្វ​ផ្សាយ​ ឬ​ដោយ​ការ​ធ្វេស​ប្រហែស?

សំឡេង ១០:៤៤
​ភ្ញៀវ​ទេសចរ​បរទេសដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​តែ​បាន​​ច្រៀង​រាំ​តាម​របៀប​​អាស​អាភាស នៅ​ក្នុង​ខេត្ត​សៀមរាប
​ភ្ញៀវ​ទេសចរ​បរទេសដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​តែ​បាន​​ច្រៀង​រាំ​តាម​របៀប​​អាស​អាភាស នៅ​ក្នុង​ខេត្ត​សៀមរាប @facebook/នគរបាលជាតិ

អាជ្ញាធរ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៥ មករា បាន​ចុះ​បង្ក្រាប​ករណី​រូបភាព និង​សម្ភារៈ​អាស​អាភាស​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដោយ​បាន​ឃាត់​ខ្លួន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​​៧៧​នាក់ ស្រី​៣៦​នាក់ និង​ក្រុម​អ្នក​រៀប​ចំ​ជា​ជន​សង្ស័យ​ចំនួន​១០​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ។ ​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​តែ​បាន​​ច្រៀង​រាំ​តាម​របៀប​​អាស​អាភាស នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត​កម្ពុជា។ តាម​រយៈ​ករណី​នេះ អ្នក​ឃ្លាំ​មើល​សង្គម​បាន​លើក​ឡើង​ថា អាច​មក​ពី​ភ្ញៀវ​ទេសចរ​ទាំង​នោះ មិន​បាន​ដឹង​ពី​វប្បធម៌​របស់​ខ្មែរ ទើប​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ជា​ថ្មី​ម្តង​ទៀត។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ