អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​ប្រណាំង​កង់​អន្តរ​ជាតិ​តាម​តំបន់​ឆ្នេរ​នៅ​កម្ពុជា​បញ្ចប់​ដោយ​ម្ចាស់​ផ្ទះ​មិន​បាន​ឈ្នះ តែ​ចាញ់​គេ​បន្តិច​បន្តួច​

ប្រណាំងកង់
ប្រណាំងកង់ @Internet

ការ​ប្រណាំង​កង់​ពិភព​លោក កំរិត ២.២ ដែល​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃទី៤មករា កន្លង​ទៅ បាន​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​បាន​បោះ​បង់​ចោល​ការ​ប្រកួត ក្នុង​ចំណោម​កីឡាករ​ប្រណាំង​កង់​កម្ពុជា​ចំនួន​៤នាក់​។ ការ​ប្រណាំង​កង់​កំរិត​អន្តរ​ជាតិ ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​បាន​ឆ្លង​កាត់​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំនួន​៤ គឺ​ខេត្ត​កោះ​កុង ខេត្ត​ព្រះ​សីហនុ ខេត្ត​កំពត និង​ខេត្ត​កែប មាន​ចំងាយ​ជាង ៤៥០​គីឡូ​ម៉ែត្រ ត្រូវ​បាន​បែង​ចែក​ជា៣​ដំណាក់​កាល​។ កីឡាករ​ឡាវ ម៉ាឡេស៊ី និងហុងកុង បាន​ឈ្នះ​ពី​លេខ​១ ដល់​លេខ​៣ ក្នុង​ចំណោម​កីឡាករ​ជាង​៩០​នាក់ មក​ពី​១៦​ប្រទេស ខណៈ​កីឡាករ​កម្ពុជា ក៏​ធ្វើ​បាន​ល្អ​ដែរ ដោយ​ចាញ់​កីឡាករ​បរទេស​សរុប​រយៈ​ពេល​៣ថ្ងៃ តិចតួច មិន​ដល់​១នាទី​ផង​។ លោក វ៉ាត់ ចំរើន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍ និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រាប់​វិទ្យុ​បារាំង RFI ថា គណៈ​កម្មា​ធិការ​ប្រណាំង​កង់​អន្តរ​ជាតិ បាន​សរសើរ​កម្ពុជា​ថា​រៀប​ចំ​ព្រឹត្តិ​ការណ៍​នេះ​បាន​ល្អ ហើយ​កីឡាករ​កម្ពុជា​នឹង​មាន​អនាគត​ល្អ ដោយ​ពួក​គេ​អាច​ធ្វើ​បាន​ដល់​កំរិត​កំពូល​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ