អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ប៊ូ វរសក្ស​៖ «ការ​ដាក់​តំបន់​ព្រែក​ទាល់​ជា​តំបន់​រ៉ាមសារ ​មាន​ប្រយោជន៍​ច្រើន​ដល់​ការការពារ​ធនធាន​ធម្មជាតិ​និ​ង​ប្រជាសហគមន៍​»​

សំឡេង ១២:៥០
លោក ប៊ូ វរសក្ស ​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​
លោក ប៊ូ វរសក្ស ​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ RFI

ការ​ដាក់​តំបន់​ព្រែក​ទាល់​នៃ​បឹង​ទន្លេ​សាប​​ជា​តំបន់​រ៉ាមសារ​ ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​តំបន់​រ៉ាមសារ​ចំនួន​៤ ​បន្ទាប់​ពី​ប្រទេស​នេះ​ចូល​ជា​សមាជិក​អនុសញ្ញា​ដី​សើម​រ៉ាមសារ​កាល​ពី​ឆ្នាំ​១៩៩៩។ ​លោក​ ប៊ូ វរសក្ស ​គឺ​ជា​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ បញ្ជាក់​ថា​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដាក់​តំបន់​ដី​សើម​ជា​បន្ត​បន្ទាប់​ទៅ​ក្នុង​តំបន់​ដី​សើម​រ៉ាមសារ។ អត្ថប្រយោជន៍​គឺ​មាន​ជំនួយ​អាច​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​កំរ​ រុក្ខជាតិ ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ ​ជីវៈចំរុះ ​និង​ផ្ត​ល់ផល​ចំណេញ​ដល់​សហគមន៍​ ពី​ការ​ទាក់​ទាញ​ទេសចរណ៍។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ