អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ទី១ ពល​រដ្ឋ​កម្ពុជា​នៅ​តាម​ទី​ប្រជុំ​ជន​ផ្តើម​ពាក់​ម៉ាស​ច្រើនឡើង​ៗ

ប្រជាជនកម្ពុជាចាប់ផ្ដើមពាក់ម៉ាស់
ប្រជាជនកម្ពុជាចាប់ផ្ដើមពាក់ម៉ាស់ @Internet

ម្សិល​មិញ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ជន​ជាតិ​ចិន​ម្នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ គឺ​ជា​ករណី​ទីមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់​ពី​មាន​ករណី​ទីមួយ​នេះ គេ​សង្កេត​ឃើញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស អ្នក​រស់​នៅ​តាម​ទីក្រុង និង ទីប្រជុំ​ជន​នានា​បាន​ចាប់​ផ្តើម​ពាក់​ម៉ាស​ច្រើនៗ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ 

ផ្សាយពាណិជ្ជកម្ម

បើទោះបី​មិនទាន់ទាំ​ងអស់ ប៉ុន្តែនៅថ្ងៃ​នេះ គេសង្កេត​ឃើញថាប្រជា​ពលរដ្ឋក​ម្ពុជា ពិសេស អ្នករស់​នៅប្រជុំជននានា ដូចយ៉ាងនៅ​រាជធានីភ្នំ​ពេញនេះជាដើ​មបានចាប់​ផ្តើមពាក់ម៉ា​សក្នុងចំនួ​នច្រើនគួរឱ្យកត់ស​ម្គាល់មែនទែន។ អ្នកខ្លះ​ពាក់ម៉ាស​ទាំងកំពុងធ្វើដំណើ​រលើដង​ផ្លូវ ខ្លះទៅផ្សារ ឫទៅកន្លែ​ងជួបជុំផ្សេ​ង។ ចំណែក អ្នកធ្វើកា​រជាបុគ្គ​លិកក្រុមហ៊ុន និង មន្រ្តីរាជ​ការវិញ គឺខ្លះ​ពាក់ម៉ាសរហូ​តដល់កន្លែ​ងធ្វើការទើបដោះ​ចេញ ឯខ្លះទៀត​ពាក់ម៉ាស​ទាំងនៅក្នុ​ងកន្លែងធ្វើ​ការតែម្តង។ ការធ្វើបែប​នេះ គឺដើម្បី​ការពារការ​ឆ្លងជំងឺរ​លាកផ្លូវដង្ហើមដ៏​សាហាវដែលបង្ក​ឡើងមេរោគ​កូរ៉ូណាប្រ​ភេទថ្មីតាម​ការណែនាំរបស់​ក្រសួងសុខា​ភិបាល​កម្ពុជា​។

ក្រៅពីប្រជាពលរដ្ឋទូទៅដែលពាក់ម៉ាសដើម្បីការពារខ្លួននេះ សិស្សនៅតាមសាលានានាក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។ គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​​នានា បាន​ចូលរួម​​​ធ្វើ​សកម្មភាព​ទប់​ស្កាត់​ការ​ឆ្លង​មេរោគនេះ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន​ ដោយ​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក និង​សិស្សានុសិស្ស ពាក់​​ម៉ាស​ការពារ​ជា​ប្រចាំ មាន​ការ​វាស់​ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួនមុន​​ពេល​ចូល​រៀន​ជា​ដើម។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងអប់រំ យុវជន និង កីឡានៅថ្ងៃអង្គារនេះ។

ជាមួយគ្នានេះ គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​​នានាក៏​មាន​ដាក់​អាកុល សាប៊ូ សម្រាប់​សិស្ស​លាង​ដៃ ឱ្យ​បាន​ទៀងទាត់ និង​ញឹកញាប់​​ជា​ប្រចាំ ពិសេស ​មុន​ពេល​បរិភោគ​អាហារ​ ឬ ​ក្រោយ​ពេល​ប៉ះពាល់​អ្វី​ដែល​កខ្វក់។ លើសពីនេះទៅទៀត គ្រឹះស្ថាន​សិក្សានានាក៏បានធ្វើ​ការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ប៉ះពាល់​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត សុវត្ថិភាព​ចំណី​អាហារ មិន​គួរ​ទៅ​កាន់​កន្លែង​ណា​ដែល​មាន​មនុស្ស​អ៊ូអរ​ពេក ព្រមទាំង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើនផងដែរ។

គួ​រកត់ស​ម្គាល់ថា ស្របពេ​លដែលប្រ​ជាពលរដ្ឋកំពុ​ងបង្កើនការប្រុ​ងប្រយ័ត្នខ្ពស់​បែបនេះ គេក៏សង្កេ​តឃើញថា តម្លៃម៉ាស និងទឹក​អាលកុល​លាងដៃក៏​បានឡើងថ្លៃខ្ព​ស់ដែរក្នុង​ពេលនេះ។ កន្លែងខ្លះ​ក៏ពិបាកនឹងរក​ទិញបានថែ​មទៀត។ បើទោះ​ជាបែបនេះ​ក្តី អាជ្ញាធរក​ម្ពុជានៅតាមច្រ​កព្រំដែនមួ​យចំនួនបា​នចែកម៉ាស​ដល់ប្រជាព​លរដ្ឋមិ​នគិតថ្លៃ ហើ​យក៏បានបំពាក់​នូវម៉ាស៊ីនស្កែ​នកម្តៅថែម​ទៀត ដើម្បីស្វែ​ងរក និងទប់ស្កា​ត់ការចម្ល​ងមេរោគកូរ៉ូ​ណាមកក្នុ​ងប្រទេ​សកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ