អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ៖ អំពាវនាវ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ជា​រឿង​ចាំ​បាច់

សំឡេង ១០:១៨
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister

លោក ហ៊ុន សែន អនាគត​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នៅ​រវាង​ពីរ​ខែ​ខាង​មុខ​នេះ បាន​ចេញ​មក​អំពាវនាវ​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី ២ សីហា កុំ​ឲ្យ​មាន​ការ​រើស​អើង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ជា​ពិសេស​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត។ ការ​ចេញ​មក​អំពាវនាវ​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​តំណែង គឺ​បន្ទាប់​ពី​លោក​បាន​ប្រកាស​ពី​ជ័យ​ជំនះ​ដ៏​ធំ​ធេង របស់​គណបក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​អាទិត្យ។ ទន្ទឹម​គ្នា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា​រំពឹង​ទុក​ថា អាជ្ញាធរ​នឹង​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​តាម​អនុសាសន៍​ថ្នាក់​លើ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​ដូចោ្នះ​ទេ ការ​អនុវត្ត​ដែល​ផ្ទុយ​នឹង​ការ​អំពាវ​នាវ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ