អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ យុត្ថា​៖​«អាកាស​ធាតុ​ក្តៅ​ខ្លាំង​នៅ​កម្ពុជា​នឹង​មិន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឬ​សត្វ​ដូច​នៅ​ឥណ្ឌា​ទេ»

សំឡេង ១១:៣០
លោក ​ចាន់ ​យុត្ថា​ នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។
លោក ​ចាន់ ​យុត្ថា​ នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។

ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​កំពុង​ធ្វើ​ការ​បូម​ទឹក ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ក្នុង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពង់​ធំ ដែល​កំពុង​ជួប​ប្រទះ​នូវ​ភាព​រាំង​ស្ងួត​ និង​ខ្វះខាត​ទឹក​សម្រាប់​ទទួល​ទាន​និង​ប្រើប្រាស់។ លោក​ចាន់ យុត្ថា នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា​ក្រសួង​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដើម្បី​អន្តរាគមន៍​ដល់​ការ​ប្រឈម​នៅ​ពេល​ខាង​មុខ​ទាក់​ទង​ទៅ​នឹង​ភាព​រាំង​ស្ងួត​ និង​ខ្វះខាត​ទឹក​ខ្លាំ​ង។ ជាមួយ​គ្នា​នេះ​អ្នក​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក​រូប​នេះ បញ្ជាក់​ថា​កម្ពុជា​នឹង​មិន​មាន​រលក​កំដៅ​ដូច​នៅ​ឥណ្ឌា​ទេ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ