អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​ស្រី រ៉ូណា ស្មីត​៖ ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​តែ​ពោរ​ពេញ​ដោយ​ការ​រឹត​ត្បិត​លើ​សិទ្ធិ​នយោ​បាយ​

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា @Chin Malin Facebook

លោកស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាបាន​លើក​ឡើង​នូវ​អនុសាសន៍​២២ចំណុច​នៅ​ក្នុង​របាយ​ការណ៍​កម្រាស់​២០​ទំព័រ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៤២។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក​ស្រីរ៉ូណា ស្មីត បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជ​មាន​ច្រើន​ពី​ការ​អភិវឌ្ឍ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ប៉ុន្តែ​នៅ​ក្នុង​អនុសាសន៍​ទាំង​២២​ចំណុច​វិញ លោក​ស្រី រ៉ូណា ស្មីត បាន​លើក​ឡើង​ពី​ការ​រិត​ត្បិត​សិទ្ធិ​សេរី​ភាព និង​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នយោ​បាយ​ផង​ដែរ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា របាយ​ការណ៍​នេះ​បាន​និយាយ​ល្អ​ច្រើន​ពី​កម្ពុជា​។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​កត់​សម្គាល់​ថា របាយ​ការណ៍​នេះ​មាន​លក្ខណៈ​តុល្យ​ភាព ហើយ​ចំណែក​អនុ​សាសន៍​វិញ​គឺ​អាច​ទទួល​យក​បាន​ភាគ​ច្រើន​។ ប៉ុន្តែ​ការ​លើក​ឡើង​ទាក់​ទង​នឹង​បញ្ហា​នយោ​បាយ​វិញ គឺ​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ឡើយ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍ លោក ជិន ម៉ាលីន ដែលរៀបចំឡើងដោយ វណ្ណ សុគន្ធា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ