អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ជា អូន៖ ​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ហ្វូហាន​មក​កម្ពុជា​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន ក្រោយ​មាន​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​

យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង)
យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង) @Internet

អ្នកនាំពាក្យរដ្ឋលេខាធិកា​រដ្ឋា​ន​នៃ​អាកាសចរ​ស៊ីវិលកម្ពុជា លោក ជា អូន បាន​គូស​បញ្ជាក់​ថា ជើងហោះហើរ​ពី​ទីក្រុង​ហ្វូ​ហាន​ខេត្ត​ហ៊ឺប៉ី​នៃ​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បន្ទាប់​ពី​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី២៤ មករា​នេះ ករណី​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ដែល​បង្ករ​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​កើន​ដល់​២៦​នាក់ និង​អ្នក​ឆ្លង​កើន​ដល់ ៨៣០ករណី នៅ​ក្នុង​ប្រទេស​ចិន។ ហើយ​នៅ​ពេល​នេះដែរ អាជ្ញាធរ​ចិន​កំពុង​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ ចំនួន១០៧២ករណី ថែម​ទៀត​។ វីរុស​កូរ៉ូណា បាន​ផ្តើម​ចេញ​តំបូង​ពីក្រុង​ហ្វូហាន ក្នុង​ខេត្ត​ហឺប៉ី​របស់​ចិន ហើយ​បន្ទាប់​មក​ក៏​បាន​ឆ្លង​រាល​ដាល​ដល់​ក្រុង​ប៉េកាំង សៀងហៃ និង​បាន​នឹង​កំពុង​ឆ្លង​មក​ដល់​ប្រទេស​វៀត​ណាម ថៃ, សីង្ហបុរី, ហុង​កុង, ម៉ាកាវ, ជប៉ុន, កូរ៉េ​ខាង​ត្បូង, តៃវ៉ាន់, និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​។ ចំណែក​ឯនៅ​កម្ពុជា​វិញ មាន​ករណី​សង្ស័យ​ពីរ​ករណី​ដែរ តែ​ក្រោយ​ការ​ពិនិត្យ​មក គឺ​មិន​មាន​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋាន​នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ជា អូន។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ