អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​ប្រឆាំង​ចាប់​ផ្តើម​ដោះ​ដូរ​ស្លាក​មាន​រូប​លោក សម រង្ស៊ី ក្រោយ​ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ

សំឡេង ១០:០៣
​បក្សប្រឆាំង​ផ្តើម​​ដោះ​​ដូរ​​ស្លាក​​មាន​​រូប​​លោក សម រង្ស៊ី ក្រោយ​​ព្រឹទ្ធសភា​​អនុម័ត​​សេចក្ដី​​ស្នើ​​ច្បាប់​​ស្ដី​​ពី​​គណបក្ស​​នយោបាយ
​បក្សប្រឆាំង​ផ្តើម​​ដោះ​​ដូរ​​ស្លាក​​មាន​​រូប​​លោក សម រង្ស៊ី ក្រោយ​​ព្រឹទ្ធសភា​​អនុម័ត​​សេចក្ដី​​ស្នើ​​ច្បាប់​​ស្ដី​​ពី​​គណបក្ស​​នយោបាយ

បើ​ទោះ​បី​ជា​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មិន​ទាន់​ចូល​ជា​ធរមាន​ក្តី ប៉ុន្តែ នៅ​ពេល​នេះ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាប់​ផ្តើម​ដក​រូប​លោក សម រង្ស៊ី ឈរ​ចាប់​ដៃ​ជាមួយ​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស​ហើយ ខណៈ​ដែល​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី ១៨ កក្កដា ម្សិល​មិញ។ សម្រាប់​គណបក្ស​ប្រឆាំង ការ​រៀប​ចំ​ស្លាក​គណបក្ស​ថ្មី នឹង​មាន​តែ​រូប​ព្រះ​អាទិត្យ​មួយ​ប៉ុណ្ណោះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ថ្មី​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​ថា គឺ​ជា​ច្បាប់​ដែល​បង្រួម​ផ្លូវ​ដើរ​របស់​គណបក្ស​ប្រឆាំង។ ដោយ​ឡែក​សម្រាប់ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​វិញ បាន​ចាត់​ទុក​ថា គណបក្ស​ប្រឆាំង​បាន​និង​កំពុង​អនុវត្ត​ច្បាប់​ថ្មី ក្នុង​របៀប “រុញ​ទូក​បណ្តោយ​ទឹក” ដើម្បី​សម្រប​តាម​ស្ថានការណ៍។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ