អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ កែវ ​វី​៖​«​រន្ទះ​បាញ់​​ស្លាប់​១៤​នាក់​ ងាប់​​គោ​ក្របី​២០​ក្បាល​​ ភាគ​​ច្រើន​កើត​មាន​​​ក្នុង​​ខែ​មេសា​​នេះ​»

សំឡេង ១០:៤៥
លោក កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
លោក កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

ចាប់​តាំងពី​​ដើម​ខែ​ម​ករា ​ឆ្នាំ២​០១​៧​មក ប្រទេស​​កម្ពុជា​​បាន​​រង​​នូវ​​ឥទ្ធិពល​​ខ្យល់​ព្យុះ​​ខ្យល់​​កន្ត្រាក់ ​ជាង​៦០​លើក ​បណ្តាល​​ឲ្យ​​ខូចខាត​​ផ្ទះ​សម្បែង​ និង​​អាគារ​​សាធារណៈ​​មួយ​ចំនួន ហើយ​​មាន​​មនុស្ស​​ស្លាប់​​​​តែ​២​នាក់​​ប៉ុណ្ណោះ​។ ​លោក​​កែវ​ វី​ នាយក​ខុទ្ទកាល័យ​​និង​​ជា​អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ ​ថ្លែងថា​​បាតុភូត​​រន្ទះ​បាញ់​​បាន​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ច្រើន​ ជា​ពិសេស​​នៅ​​ខែ​មេសា​​នេះ ​កើត​មាន​​ច្រើន​ ខណៈ​​ដែល​​កម្ពុជា​ស្ថិត​នៅ​ក្នុង​​រដូវ​​ប្រាំង​។ ​តាម​​លោក​​កែវ ​វី ​កាលពី​​ឆ្នាំ​២០១៦​កន្លង​ទៅ​ពេញ​​មួយ​ឆ្នាំ​មាន​ផ្ទះ​ប្រមាណ​១​ម៉ឺន​​ខ្នង​ ​រង​​ការ​ខូចខាត​ និង​​មនុស្ស​១៣០​នាក់​​បាន​​ស្លាប់​​ដោយសារ​​ខ្យល់​​កន្ត្រាក់​​និង​រន្ទះបាញ់​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ