អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​កម្ពុជា​អាច​បញ្ចប់​ការ​នាំ​ចូល​ជ្រូក​ទាំង​ស្រុង​ពី​ប្រទេស​ជិត​ខាង ដើម្បី​បញ្ជៀស​ហានិភ័យ​ផ្សេងៗ​ទេ​?​

សំឡេង ១១:២១
ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក
ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក @សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

​ស្រប​ពេល​ដែល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​ប៉េស​ជ្រូក​អាហ្រ្វិក​ពី​ប្រទេស​វៀត​ណាម​ អាជ្ញាធរ​កម្ពុជា​កំពុង​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​វៀត​ណាម​។ គោល​បំណង​ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​ប៉េស​ជ្រូក​មក​កាន់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក ក៏​ដូច​ជា​សុខភាព​របស់​ប្រជាពល​រដ្ឋ​។ អ្នក​ធ្វើ​ការងារ​ខាង​ផ្នែក​កសិកម្ម​និង​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​គួរ​ពង្រឹង​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ ហើយ​បញ្ឈប់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង ដើម្បី​បញ្ជៀស​កត្តា​ហានិភ័យ​ទាំង​នេះ។​ ដូច្នេះ តើ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ឬ អនាគត អាច​ពិចារណា​បញ្ឈប់​ការ​នាំ​ចូល​ជ្រូក​ទាំង​ស្រុង​ពី​ប្រទេស​ជិត​ខាង​បាន​ដែរ​ទេ? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ