អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​មាតុ​ភូមិ​និវត្តន៍ លោក សម រង្ស៊ី​៖ ​ជា​រដ្ឋ​ប្រហារ ​ឬ ​ការ​បំផុស​អំណាច​ពល​រដ្ឋ​?​

សំឡេង ១១:៤៣
លោក​ សម រង្ស៊ី​
លោក​ សម រង្ស៊ី​ @សហការី

គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស និង​មាន​ការ​មើល​ឃើញ​ក្នុង​ទម្រង់​ខុស​គ្នា​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ចាត់​ទុក​គម្រោង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា​របស់​ក្រុម​លោក​សម រង្ស៊ី ដែល​មាន​ការ​គៀង​គរ​ពលករ​នៅ​ក្រៅ​ស្រុក និង ការ​អំពាវ​នាវ​ឱ្យ​យោធា និង​ពលរដ្ឋ​ក្រោក​ឈរ​នៅ​ក្នុង​ស្រុក​ថា ជា​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​។ ប៉ុន្តែ​លោក​សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​បក្ស​ប្រឆាំង បាន​អះអាង​ថា នេះ​មិន​មែន​ជា​ទម្រង់​នៃ​រដ្ឋ​ប្រហារ​ទេ តែ​ជា​ទម្រង់​នៃ​ការ​ប្រើ​អំណាច​របស់​ប្រជា​ពល​រដ្ឋ​។ ដូច្នេះ តើ​អ្វី​ទៅ​ជា​រដ្ឋ​ប្រហារ​? ហើយ​អ្វី​ទៅ​ជា​អំណាច​ប្រជា​ពលរដ្ឋ​? តើ​វា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ដែរ​ឫ​យ៉ាង​ណា​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ