អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​ច្បាប់​របប​សន្តិ​សុខ​សង្គម​៖ ​តើ​សង្គម​ស៊ីវិល​គ្រោង​នឹង​លើក​ឡើង​ពី​បញ្ហា​អ្វី​ខ្លះ​?​

សំឡេង ០៩:៥១
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer

តាម​គម្រោង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ រដ្ឋ​សភា​ជាតិ នឹង​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម​មុន​នឹង​រដ្ឋ​សភា​ប្រជុំ​ពិនិត្យ និង អនុម័ត​នា​ពេល​ខាង​មុខ​។ មុន​ចូល​រួម​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ នៅ​ថ្ងៃ​ម្សិល​មិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ផង​ដែរ​។ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នេះ ចង់​ឱ្យ​រដ្ឋ​សភា​ជាតិ​ផ្តល់​សេច​ក្តី​ព្រាង​ច្បាប់​ដល់​ពួក​គេ និង ទុក​ពេល​ឱ្យ​ពួក​គេ​ផង ដើម្បី​យក​ទៅ​ពិនិត្យ និង​ផ្តល់​ជា​យោបល់​។ បើ​តាម​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល បើ​សិន​ជា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ភ្លាម ហើយ​តម្រូវ​ឱ្យ​ពួក​គេ​ពិគ្រោះ​យោបល់​ភ្លាមៗ​នោះ គឺ​វា​មាន​ការ​លំបាក​ណាស់​ដល់​ពួក​គេ​ក្នុង​ការ​ផ្តល់​ជា​យោបល់​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ