អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​ទម្លាក់​ទុន​បន្ថែម​៥០​លាន​ដុល្លារ អាច​ទប់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​ក្រអូប​នៅ​កម្ពុជា​?​

សំឡេង ១២:៥៩
ស្រូវកម្ពុជា
ស្រូវកម្ពុជា @FB/ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation-CRF

ធនាគារ​អភិវឌ្ឍន៍​ជន​បទ ដែល​តទៅ​នេះ មាន​ឈ្មោះ​ថា ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បាន​ប្រកាស​កាល​ពី​ថ្ងៃទី ៥ ធ្នូថា ខ្លួន​ទើប​នឹង​ទទួល​បាន​ទុន​បន្ថែម ៥០ លានដុល្លារ​ពី​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុម​ហ៊ុន ឬ​ឈ្មួញ ដែល​កំពុង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​ពល​រដ្ឋ​សម្រាប់​ស្តុក​ទុក កិន​កែ​ច្នៃ ឬ​នាំ​ចេញ​ជា​ដើម​។ គោល​ដៅ គឺ​ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​ស្រូវ ខណៈ​ដែល​ប្រជា​កសិករ​កំពុង​ត្អូញ​ត្អែរ​ខ្លាំង ពី​ការ​ធ្លាក់​ចុះ​ថ្លៃ​នៃ​តម្លៃ​ស្រូវ​ក្រអូប នៅ​ដើម​រដូវ​ប្រមូល​ផល​នេះ​។ តើ​ការ​ទម្លាក់​ទុន​បន្ថែម​៥០​លាន​ដុល្លារ​នេះ ជា​វិធាន​ការ​ទាន់​ពេល និង​អាច​ជួយ​កសិករ​កម្ពុជា​បាន​ដែរ​ឬ​ទេ? ហើយ​ថា តើ​វិធាន​ការ​នេះ អាច​ទប់ ការ​ធ្លាក់​ចុះ នៃ​តម្លៃ​ស្រូវ​ក្រអូប​បាន​ឬ​ទេ? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ