អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ការ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍ គួរ​ភ្ជាប់​លក្ខ​ខណ្ឌ​ដាំ​ដើម​ឈើ យ៉ាង​ហោច​ឲ្យ​បាន​មួយ​ដើម​?​

សំឡេង ១១:៣៥
ព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធី «រុក្ខទិវា»
ព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធី «រុក្ខទិវា» @Internet

នៅ​ក្នុង​ព្រះរាជ​ពិធី «រុក្ខទិវា» កាល​ពី​ម្សិល​មិញ ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី មាន​បន្ទូល​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ ជំរុញ​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ឲ្យ​ដាំ​ដើម​ឈើ​ទុក​ជា​អនុស្សាវរីយ៍​ក្នុង​សួន​អាពាហ៍​ពិពាហ៍​។ សួន​អា​ពាហ៍​ពិពាហ៍ បង្កើត​ឡើង​ដើម្បី​ឱ្យ​អ្នក​ដែល​ទើប​រៀប​ការ​រួម​គ្នា​ដាំ​ដើម​ឈើ​ទុក​ជា​អនុស្សាវរីយ៍​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អភិបាល​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា​ គូរស្វាមី​ភរិយា មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​ដាំ​ដើម​ឈើ​ឡើយ ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​មិន​សូវ​ជា​ទូលំ​ទូលាយ​។ តែ​អ្នក​ការពារ​ព្រៃ​ឈើ​ផ្ដល់​យោបល់​ថា ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ គួរ​ភ្ជាប់​លក្ខខណ្ឌ​ដាំ​ដើម​ឈើ​រួម​គ្នា យ៉ាង​ហោច​ឲ្យ​បាន​មួយ​ដើម ដោយ​មិន​ចាំ​បាច់​កំណត់​ទីតាំង​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ