អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​មិន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​ពី​សំណាក់​សង្គម​ស៊ីវិល​បង្ហាញ​ពី​ភាព​មិន​មែន​ជា​ដៃ​គូរ​ជាមួយ​គ្នា​ឬ​?​

សំឡេង ១៣:៥២
អ្នកនាំពាក្យរដ្ឋាភិបាល
អ្នកនាំពាក្យរដ្ឋាភិបាល @FN

អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត នៅ​ថ្ងៃ​ទី១០​ខែ​កញ្ញា​ម្សិល​មិញ បាន​ប្រកាស​មិន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ចង្អៀត​ស្ដី​ពី​មីក្រូហិរញ្ញវត្ថុ​និង​ផល​ប៉ះ​ពាល់ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល នៅ​ថ្ងៃទី១១​ខែកញ្ញា​នេះ​ឡើយ​។ បើ​តាម​អង្គ​ការ​ទាំង​ពីរ​ពួក​គេ​ធ្លាប់​បំភ្លឺ​ជូន​រដ្ឋាភិបាល​ម្ដង​រួច​ហើយ ក្រោយ​ចេញ​ផ្សាយ​របាយ​ការណ៍​ស្ដី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាក់​ទង​នឹង​កម្ចី​ហិរញ្ញ​វត្ថុ​។ តែ​ទោះ​មាន​ហេតុ​អ្វី​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ចាត់​ទុក​ការ​ប្រកាស​មិន​ចូល​រួម​របស់​អង្គ​ការ​ទាំង​ពីរ​បង្ហាញ​ពី​ភាព​មិន​មែន​ជា​ដៃ​គូរ​ជាមួយ​រដ្ឋា​ភិបាល​។ ដូច្នេះ​តើ​ការ​មិន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​ពី​សំណាក់​អង្គ​ការ​ទាំង​បី​បង្ហាញ​ពី​ភាព​មិន​មែន​ជា​ដៃ​គូរ​ជាមួយ​គ្នា​ឬ​យ៉ាង​ណា? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ