អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​គម្រោង​កែ​ប្រែ​ប្រាក់​ឈ្នួល​អ្នក​ធ្វើ​ការ​វេន​យប់​ពី​១៣០%​មក​នៅ​១០០%​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​

សំឡេង ១១:០១
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

នៅថ្ងៃទី១៦​ខែ​មករា​ខាង​មុខ​នេះ ក្រសួង​ការងារ នឹង​បើក​ការ​ពិភាក្សា​ថ្នាក់​ត្រីភាគី ដើម្បី​ធ្វើ​វិសោធ​កម្ម​ច្បាប់​ស្តី​ពីការ​ងារ​​ជាថ្មីទៀត ដោយ​កែ​ប្រែ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើ​ការ​វេនយប់ពី១៣០ភាគរយ​មក​នៅ​ត្រឹម​១០០​ភាគ​រយ​ឲ្យ​ដូចកម្មករ​ធ្វើ​ការ​វេនថ្ងៃដែរ។ បើតាម​ក្រសួងការងារ​ការ​កែប្រែនេះ​គឺ​សម្រាប់​តែ​រោង​ចក្រ​ឬ​សហ​គ្រាស​ថ្មី​ទាំង​ឡាយ​ណា​ដែល​បើក​ដំណើរការ​២៤ម៉ោងលើ២៤ម៉ោងប៉ុណ្ណោះ។ ចំណែក​រោងចក្រ​ឬសហគ្រាសដែលកំពុង​ដំណើរការ​ស្រាប់​គឺនៅបន្តអនុវត្ត​តាមលក្ខខណ្ឌចាស់ដដែល។​ ប៉ុន្តែ​ភាគី​សហជីពមិន​គាំទ្រ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​បែបនេះទេ ដោយយល់ថា ធ្វើឲ្យបាត់បង់​អត្ថប្រយោជន៍​របស់​កម្មករ និយោជិត។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ