អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​បញ្ហា​EBA​៖ ​រដ្ឋា​ភិបាល​នៅ​តែ​បង្ហាញ​ជំហរ​មិន​បារម្ភ​ពី​ការ​ផ្តាច់ ខណៈ​GMAC​ព្រមាន​ជា​ថ្មី​ថា​កម្មករ​៧៥​ម៉ឺន​នាក់​នឹង​រងគ្រោះ​

សំឡេង ០៩:២០
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

សហភាព​អឺរ៉ុប​ត្រូវ​បញ្ចប់​នីតិ​វិធី​រយៈ​ពេល​៦​ខែ​ក្នុង​ការ​ឃ្លាំ​មើល​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២​សីហា​នេះ ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ឈប់​អនុ​គ្រោះពន្ធ​(EBA)​ឲ្យ​កម្ពុជា​បន្ត​ទៀត​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ខណៈ​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​ត្រូវ​បាន​ប្រកាស ពី​ខាង​សមាគម​រោង​ចក្រ​កាត់​ដេរ​ហៅ​កាត់​ថា GMAC ព្រមាន​ជា​ថ្មី​ថា​កម្មករ​៧៥​ម៉ឺន​នាក់​នឹង​រង​គ្រោះ បើ​EU​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​បង្ហាញ​ជំហរ​ថា​មិន​បារម្ភ​ពី​ការ​ផ្តាច់​EBA​សោះ​ឡើយ​ ដោយ​សំអាង​ថា កម្ពុជា​មាន​ជម្រើស​ច្រើន​ទៀត​ ដើម្បី​បញ្ចៀស​ពី​បាត់​បង់​EBA ដែល​គេ​ប៉ាន់​ស្មាន​ថា មាន​តម្លៃ​ទឹក​ប្រាក់​ប្រហែល​៥០០​ទៅ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ