អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​បន្ទាប់​ពី​សភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ តើ​អ្នក​ជាប់​បំរាម​នឹង​ជ្រើស​រើស​ជំហរ​យ៉ាង​ណា?​

សំឡេង ០៩:៣៩
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer

កាល​ពី​ថ្ងៃ​ម្សិល​មិញ រដ្ឋ​សភា​កម្ពុជា កាល​ពី​ម្សិល​មិញ ​បាន​អនុម័ត សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ តាម​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ការ​កែ​ប្រែ​ច្បាប់​នេះ គឺ​ដើម្បី​បើក​ផ្លូវ​ឲ្យ​អតីត​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ការ​ដក​បំរាម​ពី​អ្នក​ដែល​តុលាការ​កំពូល​ដក​សិទ្ធិ​ធ្វើ​នយោបាយ មិន​ត្រូវ​បាន​ធ្វើ​ឡើង ជា​កញ្ចប់​ទេ ខណៈ​ដែល​លោក សម រង្សី អតីត​ប្រធាន អតីត​គណបក្ស​ប្រឆាំង​បាន​អំពាវ​នាវ​កុំ​ឲ្យ​សហការី​លោក​ទទួល​យក​ការ​ស្នើ​សុំ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ