អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​សុវត្ថិភាព​កម្មករ​សំណង់​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការងារ​?​

សំឡេង ១២:៥៦
កម្មករសំណង់នានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
កម្មករសំណង់នានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @REUTERS

កម្មករ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ឡើយ​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ធ្លាក់​បាក់​បន្ទា​កម្ពស់​១៦​ម៉ែត្រ សង្កត់​លើ​កម្មករ​៣នាក់បណ្តាលឲ្យ​ស្លាប់ នៅ​ក្នុង​សំណង់​ខុន​ដូរ​មួយកន្លែង ​ស្ថិត​ក្នុង​ខ័ណ្ឌ​ដូន​ពេញ កាល​ពី​សប្តាហ៍​មុន​។ អ្នក​ធ្វើ​ការងារ​លើ​ការ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​សំណង់ បាន​ទទូច​សុំ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​ហានិភ័យ​លើ​សុវត្ថិភាព​កម្មករ​សំណង់​នៅ​កម្ពុជា​ឲ្យ​នៅ​កម្រិត​ទាប​បំផុត ខណៈ​ដែល​រដ្ឋ​សភា​កម្ពុជា ទើប​តែ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់ កាល​ពី​ដើម​ខែ​តុលា​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ