អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ដំណឹង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ០៩​ វិច្ឆិកា ​នឹង​ជះ​ឥទ្ធិ​ពល​ដល់​វិស័យ​ធុរ​កិច្ច​ដែរ​ឫ​ទេ​?​

សំឡេង ១០:២៧
ទីក្រុងភ្នំពេញ (រូបភាពតំណាង)
ទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet

ផែន​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ីនា​ថ្ងៃទី០៩ ខែវិច្ឆិកា ខាង​មុខ​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​។ រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​បែប​នេះ ដោយ​យោង​ទៅ​លើ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ឱ្យ​ប្រជា​ពល​រដ្ឋ និង កង​ទ័ព​កម្ពុជា​ងើប​បះ​បោរ​ជាមួយ​លោក ដើម្បី​ចាប់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។ អ្នក​វិភាគ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ស្ថាន​ភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ ឫ អ្នក​រក​ស៊ី​ថ្មី​ថ្មោង​មាន​ការ​ព្រួយ​បារម្ភ​។ ប៉ុន្តែ​អ្នក​រក​ស៊ី​ធំៗ និង​មាន​ភាព​ចាស់​ទុំ​វិញ មិន​មាន​ព្រួយ​បារម្ភ​នោះ​ឡើយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ