អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​សង្គម​ស៊ីវិល​៖ ​គម្រោង​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ប្រកប​របរ​ខ្នាត​តូច​ជា​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​

សំឡេង ១១:៥៦
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ @ក្រសួងការងារ

ក្រសួង​ការងារ​កំពុង​រៀប​ចំ​សេចក្ដី​ប្រកាស ស្ដី​ពី​ការ​ហាម​ឃាត់​ជន​បរទេស មិន​ឲ្យ​ប្រកប​របរ​ខ្នាត​តូច និង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​។ តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ក្រសួង​នឹង​ប្រជុំ​លើ​សេចក្ដី​ប្រកាស​នេះ​នៅ​ថ្ងៃទី១​ខែសីហា​ខាង​មុខ ហើយ​ត្រៀម​អនុវត្ត​នៅ​សប្ដាហ៍​ទី២​ក្នុង​ខែសីហា​ដដែល​។ ចំណែក​សង្គម​ស៊ីវិល​វិញ​មើល​ឃើញ​ថា ពង្រាង​នៃ​សេចក្ដី​ប្រកាស​នេះ​គឺ​ជា​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា បើ​ពុំដូច្នោះ​ទេ​ជន​បរទេស​ដែល​ភាគ​ច្រើន​ជនជាតិ​ចិន នឹង​ដណ្ដើម​យក​ទាំង​ស្រុង​នូវ​មុខ​របរ​តូច​តាច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​។ បន្ថែម​លើ​នេះ ការ​ប្រកប​របរ​តូច​តាច​របស់​ជន​បរទេស​នេះ​ក៏​ប៉ះ​ពាល់​វិស័យ​ទេសចរ​នៅ​កម្ពុជា​ដែរ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ