អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​វិធាន​ការ​របស់​រដ្ឋ​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ និង​ការ​បិទ​រោង​ចក្រ​មួយ​ចំនួន អាច​ទប់​ទល់​បាន​កម្រិត​ណា​?​

សំឡេង ១១:៣៦
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត @RFI

ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ឆ្នាំ​២០២០ ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​Covid-19 ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ថយ​ចុះ​ចំនួន​ភ្ញៀវ​បរទេស​ជា​ពិសេស​ចិន និង​ការបិទ​រោងចក្រ​មួយ​ចំនួន​ដោយសារ​អស់​វត្ថុ​ធាតុដើម រដ្ឋាភិបាល​កម្ពុជាបានដាក់ចេញ​វិធានការ​ចាំបាច់មួយ​ចំនួនដើម្បី​ឆ្លើយតបនឹងវិបត្តិនេះ។ ឆ្លើយតបចំពោះ​ការ​ថយចុះ​ភ្ញៀវទេសចរ រដ្ឋាភិបាល​សម្រេច​មិនយកពន្ធ​លើសណ្ឋាគារ និង​ផ្ទះសំណាក់ នៅខេត្តសៀមរាបរយៈ​ពេល៤ខែ។ ចំណែក​ដំណោះ​ស្រាយ​នៃការបិទរោងចក្រ​មួយវិញ រដ្ឋាភិបាល​នឹង​ធានារកការងារថ្មីឲ្យកម្មករ និង​បើក​វគ្គបណ្តុះបណ្តាល​ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន៦០%។ តើ​វិធានការ​ទាំង​នេះ​អាច​ទប់​ទល់​បាន​កម្រិត​ណា​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ