អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ភាព​ស្ងៀម​ស្ងាត់​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ជា​យុទ្ធ​សាស្ត្រ​របស់​បក្ស​កាន់​អំណាច​ឬ​?​

សំឡេង ១២:០៤
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ (រូបភាពឯកសារ)
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ (រូបភាពឯកសារ) @SPM page

ផ្ដើម​ចេញ​ពី​ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ក្នុង​សប្ដាហ៍​នេះ អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទំនង​ជា​ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​ស្រប​ពេល​ដែល EBA បាន​ក្លាយ​ជា​ស្រមោល​ទៅ​ហើយ​។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​គេ​សង្កេត​ឃើញ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​មុខ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​វេទិកា​សាធារណៈ ជាមួយ​នឹង​វោហា​នានា​ទាក់​ទង​រឿង​រ៉ាវ​សង្គម នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ​។តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​អះអាង​ថា ជា​រឿង​ធម្មតា​នៅ​ក្នុង​ជួរ​គណបក្ស​ដែល​ប្រធាន​ចែក​រំលែក​ការងារ​ជា​មួយ​អនុ​ប្រធាន​។ តែ​ទោះ​ជា​បែប​នេះ​ក្ដី​សំណួរ​បាន​ចោទ​ឡើង​ថា ភាព​ស្ងៀម​ស្ងាត់​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ជា​យុទ្ធ​សាស្ត្រ​របស់​បក្ស​កាន់​អំណាច​ឬ​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ