អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ការ​សរសេរ​ពាក្យ​ពេចន៍​ខ្មែរ​ខុស​លើ​ស្លាក​យីហោ​ហាង៖ តើ​ជា​កំហុស​របស់​ជន​ជាតិ​ចិន​ឫ​កំហុស​អាជ្ញាធរ​កម្ពុជា​?​​

សំឡេង ១០:០២
យីហោហាងចិន ដែលសរសេរខុសពាក្យពេចន៍ភាសាខ្មែរ
យីហោហាងចិន ដែលសរសេរខុសពាក្យពេចន៍ភាសាខ្មែរ @FB

ការ​សរសេរ​ឈ្មោះ​យីហោ​ហាង​ជា​ភាសាខ្មែរ​មិន​ត្រឹម​ត្រូវ​របស់​ជន​ជាតិ​ចិន​មួយ​ចំនួន បាន​បង្ក​ឱ្យ​សាធារណ​ជន​ខ្មែរ​រិះគន់​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ កាល​ពី​ថ្ងៃទី២៦ ខែ​ឧសភា អាជ្ញាធរ​កម្ពុជា បាន​ចុះ​ទៅ​រុះរើ​ស្លាក​យីហោ​ហាង​របស់​ជន​ជាតិ​ចិន​ពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បាន​សរសេរ​ឈ្មោះ​ហាង​ជា​ភាសាខ្មែរ​មិន​ត្រឹម​ត្រូវ​។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ការ​ចុះ​រុះរើ​នេះ គឺ​អាជ្ញាធរ​តែង​តែ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បាន​ដាក់​បន្ទុក​បញ្ហា​នេះ​មក​លើ​អាជ្ញាធរ និង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​បាន​ម៉ឺងម៉ាត់​ចំពោះ​បញ្ហា​នេះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ