អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​បង្ហាញ​ពី​ភាព​វិជ្ជ​មាន ខណៈ​សេដ្ឋ​កិច្ច​កម្ពុជា​បាន​ថម​ថយ​មក​ត្រឹម​រង្វង់​៧%​

សំឡេង ១២:២៦
ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ @Internet

ធនាគារ​ពិភពលោក (World Bank )កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា ចុង​ក្រោយ ដែល​បាន​ឲ្យ​ដឹង​ថា​សកម្មភាព​រឹង​ប៉ឹង​ក្នុង​ការ​នាំ​ចេញ និង​តម្រូវ​ការ ក្នុង​ស្រុក​ខ្លាំង ជា​កត្តា​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​នៅ​រក្សា​បាន​ភាព​ស្វាហាប់​។ ក៏​ប៉ុន្តែ​កំណើន​ជាក់​ស្តែង​របស់​សេដ្ឋ​កិច្ច ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ថម​ថយ​ល្បឿន​មក​នៅ​ត្រឹម​៧% ក្នុង​ឆ្នាំ​២០១៩ ចុះពី ៧,៥% ក្នុង​ឆ្នាំ​២០១៨​។ អ្នក​ជំនាញ​សេដ្ឋកិច្ច​នា​នា មើល​ឃើញ​ប្រហាក់​ប្រហែល​គ្នា ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​ផ្សាយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ