អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​បំរាម​ការងារ​លើ​ជន​បរទេស​ចំនួន​១០​ប្រភេទ នឹង​នៅ​តែ​ប៉ះ​ពាល់​ដល់​មុខ​របរ​ពល​រដ្ឋ​ខ្មែរ​ឬ​?​

សំឡេង ១១:៥១
ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ
ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ @Internet

ក្រសួង​ការ​ងារ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ចេញ​ប្រកាស​មួយ ស្តី​ពី​ការ​កំណត់​ប្រភេទ​មុខ​របរ និង​ការ​ងារ​ដែល​ត្រូវ​ហាម​ឃាត់​ចំពោះ​ជន​បរទេស​។ សកម្ម​ភាព​ស្វ័យ​និយោជន៍​របស់​ជន​បរទេស​១០​មុខ ដែល​ក្រសួង​ហាម​ឃាត់​នោះ​មាន អ្នក​បើក​បរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវ​កម្ម អ្នក​លក់​ដូរ​ដោយ​មធ្យោ​បាយ​ថ្មើរ​ជើង ឬ​យាន​ជំនិះ​គ្រប់​ប្រភេទ នៅ​ទី​សាធារណៈ អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទីសាធារណៈ អ្នក​កាត់​សក់ អ៊ុត​សក់ និង​អ្នក​ថែ​រក្សា​សម្ផស្ស អ្នក​ផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែក​ជើង អ្នក​កាត់​ដេរ អ្នក​ប៉ះ​កង់ ជាង​ជួស​ជុល​យាន​យន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ បាត្រ​លោក ព្រះពុទ្ធ​រូប និង​ជាង​ទង ជាង​ច្នៃ​ត្បូង​ជា​ដើម​។ បំរាម​នេះ ត្រូវ​អ្នក​ពាក់​ព័ន្ធ​យល់​ថា នៅ​តិច​តួច ធៀប​នឹង​ការងារ​អាទិភាព​សម្រាប់​ពល​រដ្ឋ​ខ្មែរ ដែល​មាន​នៅ​ក្នុង​ប្រទេស​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ