អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​សវនាការ​កាត់​ទោស ​លោក ​កឹម សុខា ​អាច​ចៀស​​​ផុត​​ពី​ការ​រិះគន់ ​បើ​បើក​ឲ្យ​មហាជន​ចូល​រួម​ស្តាប់​?​

សំឡេង ១១:៤៣
លោក​ កឹម សុខា ​ចូលរួម​សវនាការ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៦​ មករា​ ឆ្នាំ ​២០២០​នេះ។​​
លោក​ កឹម សុខា ​ចូលរួម​សវនាការ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៦​ មករា​ ឆ្នាំ ​២០២០​នេះ។​​ fb

អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុ​ក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អ​ង្គការ​សហប្រជាជាតិ ​ចំនួន​៣​រូប​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​កាល​ពី​ថ្ងៃទី ​១៧ ​មករា ​ដោយ​បាន​រិះគន់​ទៅ​លើ​ដំណើរ​ការ​សវនាការកាត់​ទោស​លើ​អតីត​​​មេដឹក​នាំ​​បក្ស​​ប្រឆាំង​លោក​ កឹម សុខា ​ថា ​ធ្វើ​ឡើង​ដោយប្រឡូក​ប្រឡាក់​ក្នុង​រឿង​នយោបាយ ​និង​បាន​​រិត​​ត្បិត​​សាធារណ​ជន​​មិន​​ឲ្យ​​ចូល​រួម​​តាម​​ដាន​​ដោយ​​ផ្ទាល់​​។ ​​ចំណែក​​អង្គកា​​រ​​សង្គម​​ស៊ីវិល​​ជាង​​៨០​​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែរ ​កាល​ពី​ថ្ងៃទី ​១៦ ​មករា​ថា ​សវនាការ​កាត់​ទោស​លើ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​កឹម ​សុខា ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ​អ្នក​សារព័ត៌មាន ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​តាម​ផង​ដែរ​។ ​តើ​ហេតុ​អ្វី​? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ