អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក គៀត ច័ន្ទថារិទ្ធ​៖​សន្តិសុខ​ត្រូវ​បាន​ធានា​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំទូក​២​ថ្ងៃ​មក​នេះ​

សំឡេង ១២:០៧
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ @police

ចំនួន​​ប្រជាពលរដ្ឋ​​កម្ពុជា​​ដែល​អញ្ជើញ​​មក​​ទស្សនា​​ព្រះរាជ​​ពិធី​បុណ្យ​​អុំទូក​​នៅ​​ថ្ងៃ​​ទី​មួយ​​មាន​ការ​​ថយចុះ ​បើ​​ធៀប​​នឹង​​បណ្តា​ឆ្នាំ​មុនៗ​។ ​ឆ្លើយតប​​នឹង​សំណួរ​នៃ​ការ​ថយចុះ​​នេះ ​លោក​នាយ​ឧ​ត្ត​ម​​សេនីយ៍ ​គៀត ច័ន្ទ​ថា​រិ​ទ្ធ ​អគ្គស្នងការ​​រង​​និង​​​ជា​​​អ្នក​​នាំ​​ពាក្យ​​​អគ្គស្នង​ការ​​ដ្ឋាន​​​នគរ​​បាល​​​ជាតិ ​​បាន​​លើក​​ឡើង​​​ផ្ទុយ​​​ពី​​​ការ​​វិភាគ​​​របស់​​​អ្នក​​សង្កេត​ការណ៍​​​មួយ​​ចំនួន​​​ថា​ ​ការ​ថយ​ចុះ​​នេះ ​មិន​​មែន​​​មាន​​ន័យ​ថា​ ប្រជាពលរដ្ឋ​​ភ័យ​ខ្លាច​​ពី​​សុវត្ថិភាព​​នោះ​ទេ ​តែ​​គឺ​​ដោយ​​សារភាព​​រីក​ចំរើន​​នៃ​​សេដ្ឋកិច្ច​ជាតិ ​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​​ជម្រុញ​​ឲ្យ​​ប្រជាពលរដ្ឋ​​ភាគ​ច្រើន ​ជ្រើស​​រើស​យក​​ការ​ជួប​​ជុំ​គ្នា​​នៅ​តាម​​គេហដ្ឋាន ​ឬ​​ចេញ​ទៅ​​កំសាន្ត​​នៅ​​តំបន់​​នានា​វិញ​។ ​ប៉ុន្តែ​​ទន្ទឹម​គ្នា​នេះ ​លោក​​​នាយ​​ឧ​ត្ត​ម​​សេនីយ៍​​បាន​​អំពាវ​នាវ​​ឲ្យ​​ប្រជាពលរដ្ឋ​​ជឿ​ទុក​ចិត្ត​​មក​លើ​​អាជ្ញាធរ​​រាជ​រដ្ឋា​ភិ​បាល​​​ក្នុង​ការ​​ការ​ពារ​​សុវត្ថិភាព​​ក្នុង​​ព្រះរាជ​​ពិធី​បុណ្យ​​អុំ​ទូក​៣​ថ្ងៃ​នេះ ​និង​​ថា ​មិន​មាន​​មូលហេតុ​​អ្វី ​ដែល​​ប្រជាពលរដ្ឋ​​មិន​​ជឿ​ទុក​ចិត្ត​​លើ​​អាជ្ញាធរ​​នោះ​ទេ​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ