អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ឆាយ សុផល​៖ ​មជ្ឈ​មណ្ឌល​រូបថត​កម្ពុជា នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​ទេសចរ​នៅ​កម្ពុជា​

សំឡេង ១៣:៤៩
លោកឆាយ សុផល អតីតអ្នកសារព័ត៌មានកម្ពុជា និងជាស្ថាបនិកមជ្ឈមណ្ឌលរូបថតកម្ពុជា
លោកឆាយ សុផល អតីតអ្នកសារព័ត៌មានកម្ពុជា និងជាស្ថាបនិកមជ្ឈមណ្ឌលរូបថតកម្ពុជា Rachna IM/RFI

មជ្ឈមណ្ឌល​រូបថតកម្ពុជា ​ដែល​បង្ហាញ​អំពី​ដំណើរ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅ​ក្នុង​៥សម័យ​កាល​ចុង​ក្រោយនេះ នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​មហាជន​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃចាប់​ពីថ្ងៃទី ០៤ មេសាខាង​មុខ​នេះ ក្រោម​អធិបតី​ភាព​របស់​លោក ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំងស្ថិត​នៅក្នុង​បុរី​មហា​សែន​សុខ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ខាងជើង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ។ លោក ឆាយ សុផល អតីត​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា គឺ​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​រូបថត​នេះ បាន​អះអាង​ថា ការ​បង្កើត​មជ្ឈមណ្ឌល​រូប​ថត​កម្ពុជា​នេះ​ឡើង គឺ​ដើម្បី​ផ្តល់​ចំណេះ​ដឹង​បន្ថែម​ទៀត​ដល់​និស្សិត​និង​មហាជន​ទូទៅ<strong><em></em></strong>តាម​រយៈ​រូបថត​រាប់​ពាន់​សន្លឹក​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ