អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ឃុន ថារ៉ូ​៖ ​សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ផ្ទះ​ជួល ​ដើម្បី​ធានា​ផល​ប្រយោជន៍​របស់​កម្ម​ករ​

សំឡេង ១២:០១
លោក ឃុន ថារ៉ូ
លោក ឃុន ថារ៉ូ @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​សម្ពន្ធ័​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា សង់​ត្រាល់ (CENTRAL)។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ឃុន ថារ៉ូ បាន​គាំទ្រ​ចំពោះ​ការ​អំពាវ​នាវ​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​នៅ​ឆ្នាំ​២០​២០​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ប្រាក់​ខែ​កម្មករ នៅ​ឆ្នាំ​ក្រោយ ឡើង​ពី​១៨២​ដុល្លារ ដល់​១៩០​ដុល្លារ ពោល​គឺ​តម្លើង​ត្រឹម​តែ​៨ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភ្ជាប់​ជាមួយ​នឹង​ការ​អំពាវ​នាវ​នេះ លោក ឃុន ថារ៉ូ ចង់​ឃើញ​ថា អាជ្ញាធរ​នឹង​អនុវត្ត​ច្បាប់​ចំពោះ​ម្ចាស់​ផ្ទះ​ជួល​ណា ដែល​តម្លើង​ថ្លៃ ដើម្បី​ធានា​ផល​ប្រយោជន៍​របស់​កម្មករ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ