អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោកស្រី សូ ភីណា​៖ យុវជន​ជំនាន់​ក្រោយ ត្រូវ​ស្គាល់​និង​ដឹង​គុណ «វីរជន​សិល្បៈ​»​

សំឡេង ១៣:២០
​លោកស្រី សូ ភីណា អ្នក​គ្រប់​គ្រង​គម្រោង វីរជន​សិល្បៈ នៃ​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ​
​លោកស្រី សូ ភីណា អ្នក​គ្រប់​គ្រង​គម្រោង វីរជន​សិល្បៈ នៃ​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ​ @សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ គឺ​លោក​ស្រី សូ ភីណា អ្នក​គ្រប់​គ្រង​​គម្រោង វីរជន​សិល្បៈ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ គម្រោង​វីរជន​សិល្បៈ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ស្វែង​រកអ្នក​ដែល​​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​និង​ពេល​វេលា ជួយ​គាំទ្រ​សិល្បៈ​វប្បធម៌​នៅតាម​បណ្ដា​ខេត្ត​នានា ទូទាំង​ប្រទេស​កម្ពុជា​។ គឺ​អ្នក​ទាំងនេះ​ហើយ ដែល​លោក​ស្រី សូ ភីណា អះអាង​​ថា ជា​បុគ្គល​ដែល​មាន​គុណ​បំណាច់​ក្នុង​ការ​ថែ​រក្សា ធ្វើ​ឲ្យ​សិល្បៈខ្មែរ​​មាន​ជីវិត​ឡើង​វិញ ក្រោយ​ការ​ដួល​រលំ​នៃ​របបខ្មែរ​ក្រហម​។ លោក​ស្រី សូ ភីណា យល់​ឃើញ​ថា វា​ជា​ការ​ចាំ​បាច់ ដែល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​ស្គាល់ និង​ដឹង​គុណ វីរជន​សិល្បៈ​ទាំង​នេះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ