អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក យង់ គឹមអេង៖ ការ​ពិភាក្សា​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អ​ង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​មាន​ការ​សម្រប​សម្រួល​ទន់​ភ្លន់​ពី​ក្រសួង​មហា​ផ្ទៃ​

សំឡេង ១២:៣១
លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​
លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក ​យង់ គឹម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព។ នៅ​ថ្ងៃ​នេះ​ក្រសួង​មហា​ផ្ទៃ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើសំ​ណើ និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ លោក យង់ គឹមអេង ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​អះអាង​ថា ការ​ពិភាក្សា​ច្បាប់​នេះ​មាន​ការ​សម្រប​សម្រួល​ទន់ភ្លន់​ពី​ក្រសួង​មហា​ផ្ទៃ ក្នុង​ការ​ស្តាប់​យោបល់ និង​ការ​ទទួល​​ធាតុ​ចូលពី​អង្គការ​សង្គម​ស៊ីវិល​។ ប៉ុន្តែ​លោក យង់ គឹមអេង មិន​ទាន់​សន្និដ្ឋាន​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នា​ពេល​នេះ នឹង​ស្រប​តាម​ការ​ចង់បាន​របស់​អង្គការ​សង្គម​ស៊ីវិល​ឬ​យ៉ាង​ណា​ទេ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ